លោក សុង សំណាង មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទទួលសញ្ញាបត្របណ្ឌិត លើជំនាញបង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ កាលពីខែមីនា ឆ្នាំ២០២២។ បណ្ឌិតកសិកម្មរូបនេះ ប្រើពេល៥ឆ្នាំ ដើម្បីបន្តការសិក្សាទាំងថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅSunchon National University។ តាមរយៈចំណេះដឹងបង្កាត់ពូជរុក្ខជាតិនេះ លោក សំណាង ប្ដេជ្ញាយកជំនាញនេះមកបង្កាត់ពូជរុក្ខជាតិជូនកសិករខ្មែរ ដើម្បីកាត់បន្ថយការនាំចូលពូជពីក្រៅប្រទេស និងចូលរួមអភិវឌ្ឍន៍កសិកម្មនៅកម្ពុជាឱ្យមានភាពប្រសើរឡើង។
ជាកូនកសិកររស់នៅស្រុកកងមាស ខេត្តកំពង់ចាម លោក សុង សំណាង បានជ្រើសរើសជំនាញវិទ្យាសាស្រ្តកសិកម្ម សម្រាប់បន្តការសិក្សាថ្នាក់ឧត្តម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១០។ អំឡុងពេលនោះ យុវជនជាប់និទ្ទេស B រូបនេះ បានជាប់អាហារូបករណ៍ជាច្រើនកន្លែង ប៉ុន្តែលោកសម្រេចចិត្តរៀនផ្នែកកសិកម្ម ដែលជាចំណង់ចំណូលចិត្តតាំងពីកុមារភាព។
លោក សុង សំណាង រៀបរាប់ដូច្នេះ៖«ខ្ញុំជាមនុស្សស្រឡាញ់ខាងកសិកម្មតាំងពីក្មេង ប៉ុន្តែខាងកសិកម្មចែកជាសត្វ និងរុក្ខជាតិ។ ខ្ញុំមិនសូវចូលចិត្តខាងសត្វទេ ខ្ញុំចូលចិត្តខាងរុក្ខជាតិជាង។ កាលនៅវិទ្យាល័យ មុខវិជ្ជាដែលខ្ញុំរៀនពូកែជាងគេ គឺជីវ និងគីមី។ ដូច្នេះ ទើបខ្ញុំជ្រើសរើសជំនាញវិទ្យាសាស្រ្តកសិកម្មនេះ»។
ចុងឆ្នាំ២០១៦ លោក សំណាង បានដាក់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសាធារណរដ្ឋកូរ៉េ តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ដើមឆ្នាំ២០១៧ និស្សិតកសិកម្មរូបនេះ ក៏ជាប់អាហារូបករណ៍សិក្សានៅទីនោះ លើជំនាញបង្កាត់ពូជរុក្ខជាតិ។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតនៅដើមឆ្នាំ២០១៩ យុវជនរូបនេះ មិននៅស្ងៀមឡើយ ដោយចិត្តនៅតែចង់សិក្សាស្វែងយល់បន្ថែម ទើបនាំឱ្យលោកបន្តយកសញ្ញាបត្របណ្ឌិតមួយទៀត។
![](https://image.thmeythmey.com/pictures/2022/10/29/a7.png)
លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ

ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោក សំណាង បានធ្វើការក្នុងក្រុមហ៊ុនឯកជនមួយ នៅខេត្តសៀមរាប ដែលមានតួនាទីជាអ្នកស្រាវជ្រាវដំណាំបន្លែលើទឹក។ មានចំណេះខាងកសិកម្ម និងធ្វើការផ្នែកកសិកម្មរយៈពេល ៣ឆ្នាំហើយ តែលោក សុង សំណាង នៅតែចង់អភិវឌ្ឍន៍ចំណេះបន្ថែមទៀត។
នៅឆ្នាំ២០១៩ យុវជន សំណាង ក៏មានឱកាសចូលរៀនថ្នាក់បណ្ឌិត លើជំនាញបង្កាត់ពូជរុក្ខជាតិនេះដដែល។ មិនយូរប៉ុន្មាន ការសិក្សាបណ្ដើរ អនុវត្តបណ្ដើរ បានធ្វើឱ្យលោកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ដោយជោគជ័យកាលពីខែមីនា ឆ្នាំ២០២២។
មកពីស្រែហើយ ហេតុអ្វីរៀនផ្នែកកសិកម្មទៀត?
កសិកម្ម ជាជំនាញដែលទូលំទូលាយ និងមានមុខជំនាញជាច្រើន សម្រាប់និស្សិតសិក្សា ដើម្បីចូលរួមផ្គត់ផ្គង់ជីវភាព និងអភិវឌ្ឍន៍វិស័យកសិកម្មឱ្យមានភាពប្រសើរស្របតាមបច្ចេកទេសថ្មីៗ និងទំនើប។ ការរៀនជំនាញកសិកម្ម មិនមែនរៀនចប់ចេះធ្វើតែស្រែនោះទេ។
«មកពីស្រែហើយ ហេតុអ្វីរៀនផ្នែកកសិកម្មទៀត?» នេះពាក្យដែលលោក សុង សំណាង ស្ដាប់ឮផ្ទាល់ត្រចៀក។ លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖ «មានមនុស្សច្រើនប្រាប់ខ្ញុំពីពាក្យហ្នឹង ហើយភាគច្រើនសិស្សរៀនខាងកសិកម្ម គាត់តែងតែឮពាក្យហ្នឹងដែរ។ ខ្ញុំតែងតែតបទៅគាត់(និស្សិតកសិកម្ម) វិញថា កុំទៅគិតពីសម្ដីគេ អ្នកនិយាយនៅតែនិយាយ អ្នកធ្វើនៅតែធ្វើ។ ជំនាញមួយណាក៏ល្អ សំខាន់ឱ្យតែយើងស្រឡាញ់ យើងខំសិក្សា និងខំអនុវត្ត»។

![](https://image.thmeythmey.com/pictures/2022/10/29/291020221529a3.jpg)
លោក សុង សំណាង និង_ក្រុម_គ្រួសារ_នៅ_សាធារណរដ្ឋកូរ៉េ
ប្រជាពលរដ្ឋមួយចំនួនយល់ថាជំនាញកសិកម្ម មិនសូវរកប្រាក់បានច្រើន ម៉្យាងទីផ្សារលក់ចេញនៅកម្ពុជាក៏នៅមានកម្រិត ប៉ុន្តែគេមិនបានគិតដល់ខ្សែច្រវ៉ាក់ចំណីអាហារ ដែលសុទ្ធសឹងកើតចេញពីកសិកម្ម។ «និយាយទៅ ខ្ញុំរៀនជំនាញកសិកម្ម គឺរៀនអ្វីដែលខ្ញុំស្រឡាញ់ចេញពីចិត្ត។ ផ្នត់គំនិតប្រជាជនគិតថា ជំនាញហ្នឹង ធ្វើស្រែ ឬរកលុយមិនសូវបាន។ ចំពោះខ្ញុំមិនគិតអ៊ីចឹងទេ ខ្ញុំនៅតែជម្នះលើពាក្យអ្នកផ្សេង។ រហូតដល់ខ្ញុំខំប្រឹងរៀនចប់ថ្នាក់បណ្ឌិត»។
បើតាមបណ្ឌិតកសិកម្ម សុង សំណាង វិស័យកសិកម្ម មានសារៈសំខាន់សម្រាប់កម្ពុជា ព្រោះប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ម៉្យាងទៀត វិស័យនេះ ជាវិស័យអាទិភាពសម្រាប់កម្ពុជា ដែលជាប្រទេសកសិកម្ម ប៉ុន្តែដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ចំណេះដឹងរបស់កសិករនៅមានកម្រិត ទើបធ្វើឱ្យវិស័យកសិកម្មមិនសូវរីកចម្រើន។

អតីតសិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹងរូបនេះ លើកឡើងថា៖ «កសិករយើងនៅប្រើបច្ចេកវិទ្យា និងចំណេះតៗគ្នាពីដូនតាមក មិនមែនជាបច្ចេកវិទ្យាទំនើបដែលគេសិក្សាស្រាវជ្រាវពេលថ្មីៗនេះ។ កត្តាបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យការដាំដុះកាន់តែមានផលលំបាក ទិន្នផលកាន់តែទាបជាងមុន។ អ៊ីចឹងហើយ សម្រាប់និស្សិតរៀនកសិកម្ម គួរធ្វើម៉េចរៀនជំនាញនេះឱ្យពូកែ និងព្យាយាមរកបច្ចេកវិទ្យាណាដែលបន្សាំនឹងលក្ខខណ្ឌអាកាសធាតុ ដើម្បីធ្វើឱ្យការធ្វើកសិកម្មជឿនលឿនជាងមុន»។
![](https://image.thmeythmey.com/pictures/2022/10/29/a4.png)
លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ
ជ្រើសជំនាញបង្កាត់ពូជរុក្ខជាតិ ព្រោះក្ដីស្រឡាញ់ពីក្មេង និងចង់កាត់បន្ថយការនាំចូលពូជពីបរទេស
ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញបង្កាត់ពូជរុក្ខជាតិ លោក សុង សំណាង យល់ថាជំនាញនេះ ជាជំនាញដែលជួយប្រទេសជាតិបានច្រើន សម្រាប់បរិបទបច្ចុប្បន្ន។ ទោះបីកម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែកសិករមួយចំនួននៅតែមិនអាចផលិតគ្រាប់ពូជ ជីធម្មជាតិ ជីគីមី ថ្នាំ ដោយខ្លួនឯងនៅឡើយ។ ពូជដំណាំ ជីធម្មជាតិ ជីគីមី ថ្នាំ មួយចំនួន ត្រូវបាននាំចូលពីក្រៅប្រទេស។
«ពូជយើងភាគច្រើន សឹងតែ១០០ភាគរយ នាំចូលពីក្រៅប្រទេស។ អ៊ីចឹងហើយ ការនាំចូលមានតម្លៃថ្លៃជាងពូជដែលយើងផលិត។ ណាមួយ ពូជដែលគេផលិតនៅប្រទេសគេ គេផលិតមកដើម្បីលក្ខខណ្ឌបរិស្ថានប្រទេសគេ»។ នេះជាការរៀបរាប់របស់លោក សុង សំណាង ដោយបន្ថែមថា ប្រសិនបើនាំចូលពូជពីក្រៅប្រទេសច្រើន មិនខុសពីខ្ចីដង្ហើមគេដកនោះទេ ហើយប្រសិនបើគេឈប់លក់ឱ្យ តើកសិករខ្មែរបានពូជអ្វីដាំ?
បញ្ហាទាំងនេះ ជាបញ្ហាដែលភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម រួមគ្នាដោះស្រាយដោយធ្វើយ៉ាងណាឱ្យកសិករមានលទ្ធភាពផលិតគ្រាប់ពូជផ្ទាល់ ចៀសផុតពីការនាំចូល។ លោក បន្ត កម្ពុជាគួរតែមានស្ថាប័នស្រាវជ្រាវផលិតពូជដោយខ្លួនឯង ដើម្បីប្រើប្រាស់ក្នុងប្រទេសខ្លួនឯង។
យុវជនវ័យ៣១ឆ្នាំរូបនេះ អះអាងថា ការបង្កាត់ពូជ ពិតជាមានផលលំបាកច្រើន ទីមួយគឺធនធានដែលយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវ រួមមានថវិកា, ឧបករណ៍, ម៉ាស៊ីនសម្រាប់ស្រាវជ្រាវ។ ទីពីរ គឺជំនាញ បច្ចេកទេសនៃការបង្កាត់ពូជ ត្រូវការអ្នកមានជំនាញច្បាស់លាស់ ទាំងទ្រឹស្ដី និងការអនុវត្ត។ ទីបី ត្រូវការការគាំទ្រពីស្ថាប័នពាក់ព័ន្ធ។

![](https://image.thmeythmey.com/pictures/2022/10/29/a5.png)
លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ
យកជំនាញមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា តាមរយៈជំនាញបង្កាត់ពូជរុក្ខជាតិ
ទោះរៀនចប់តាំងពីដើមឆ្នាំក្ដី តែលោក សំណាង មិនទាន់វិលត្រឡប់មកមាតុភូមិវិញនោះទេ។ បច្ចុប្បន្ន លោក កំពុងបន្តធ្វើការជាអ្នកស្រាវជ្រាវផ្នែកបង្កាត់ពូជនៅក្នុងសាកលវិទ្យាល័យដែលលោកសិក្សា។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា បណ្ឌិតកសិកម្ម សុង សំណាង នឹងវិលមកកម្ពុជាវិញ នៅឆ្នាំក្រោយ។

លោក បរិយាយបែបនេះ៖ «សម្រាប់ថ្ងៃអនាគត ខ្ញុំចង់យកជំនាញដែលខ្ញុំបានរៀននៅកូរ៉េ យកទៅប្រើប្រាស់នៅស្រុកខ្មែរ។ ខ្ញុំមានគោលដៅពីរ គឺការចែករំលែក ប្រហែលជាខ្ញុំទៅធ្វើជាគ្រូបង្រៀន និងចែករំលែកចំណេះដល់សិស្សប្អូន។ ទីពីរ ខ្ញុំចង់អនុវត្តផ្ទាល់ ដោយរៀបចំជាកសិដ្ឋាន ដើម្បីបង្កាត់ពូជដំណាំ សម្រាប់ចែកចាយលក់ឱ្យកសិករប្រើប្រាស់។ យើងបង្កាត់នៅខ្មែរ លក់នៅខ្មែរ»។
ជាមួយគ្នានេះ លោក សំណាង កំពុងដាក់គម្រោងបង្កាត់ពូជរុក្ខជាតិ នៅសាកលវិទ្យាល័យមួយនៅកម្ពុជាផងដែរ។ រយៈពេល៥ឆ្នាំនៅកូរ៉េ លោក សុង សំណាង រៀនសូត្រច្រើនពីបច្ចេកទេសកសិកម្ម និងការរស់នៅ ជាពិសេសចំណេះដឹងដែលផ្ដល់ដោយសាស្រ្តាចារ្យរបស់លោកផ្ទាល់។ ការសិក្សានៅទីនោះ អ្នកខេត្តកំពង់ចាមរូបនេះ ចំណេញបានទាំងទ្រឹស្ដី និងការអនុវត្ត ពោលគឺលោក ចុះសិក្សាផ្ទាល់នៅក្នុងកសិដ្ឋានតែម្ដង។
យ៉ាងណា ការសិក្សានៅក្រៅប្រទេស ក៏មានផលលំបាកសម្រាប់លោក សុង សំណាង ផងដែរ។ លោក គេចមិនផុតពីបញ្ហាស្រ្តេសឡើយ ព្រោះត្រូវប្រើការគិតច្រើន។ ទោះជាយ៉ាងណាក្ដី នេះមិនមែនជាបញ្ហាចម្បងសម្រាប់លោកនោះទេ។
ការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ និងការចង់ចេះចង់ដឹង បានធ្វើឱ្យយុវជនកំលោះរូបនេះ ជោគជ័យលើការសិក្សាដែលក្ដីជាស្រមៃរបស់ខ្លួន។ «ខ្ញុំបានរៀនបញ្ចប់លើជំនាញហ្នឹង ខ្ញុំគិតថាវាជាជោគជ័យមួយសម្រាប់ខ្ញុំ ប៉ុន្តែវាអាចជាជោគជ័យមួយដំណាក់កាល។ ក្នុងនាម ជាអ្នកបង្កាត់ យើងត្រូវរៀនពីវា ហើយអនុវត្ត ដើម្បីបង្កើតបានជាលទ្ធផល»។ នេះជាការបញ្ជាក់របស់លោក សុង សំណាង។
បណ្ឌិតកសិកម្ម សុង សំណាង លើកទឹកចិត្តដល់យុវជនដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេស គួររៀនជំនាញខ្លួនឱ្យបានពូកែ និងត្រូវចេះភាសាបរទេស ដើម្បីស្រួលក្នុងការដាក់អាហារូបករណ៍។ បន្ថែមលើនេះ សិស្សនិស្សិតគួរមានទំនាក់ទំនងល្អ ជាមួយសាលា សង្គម មិត្ត គ្រូបង្រៀន និងសិស្សច្បង ដែលអាចជួយដល់ពួកគេក្នុងការមានឱកាសសិក្សានៅប្រទេស៕
![](https://image.thmeythmey.com/pictures/2022/10/29/291020221529a2.jpg)
លោក សុង សំណាង ទទួលសញ្ញាបត្របណ្ឌិតកាលពីខែមីនា ឆ្នាំ២០២២
![](https://image.thmeythmey.com/pictures/2022/10/29/291020221528a1.jpg)
លោក សុង សំណាង កាលទទួល_សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ
Comments
Post a Comment