ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ
(បាក់ឌុប) សម័យប្រឡង២០ សីហានេះ បានបញ្ចប់ទៅដោយរលូន បើទោះបីនៅតាមខេត្តមួយចំនួន
មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជាមួយគ្នានេះ លទ្ធផលប្រឡង ក្រសួងអប់រំ
នឹងប្រកាសនៅថ្ងៃទី ១១ កញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកតាមបណ្ដាខេត្តផ្សេងៗ
នឹងប្រកាសនៅថ្ងៃទី ១២ កញ្ញា។
«តាមការគ្រោងទុក លទ្ធផលប្រឡង
នឹងប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
នារសៀលថ្ងៃទី១១ ខែកញ្ញា និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត
នាថ្ងៃទី១២ កញ្ញា។ ជាពិសេស
ការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង អប់រំ យុវជន
និងកីឡា https://www.facebook.com/moeys.gov.kh/»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការប្រឡងដែលបានបញ្ជាក់ពីថ្ងៃប្រកាសលទ្ធផលប្រឡង។
សូមបញ្ជាក់ថា ក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ
បេក្ខជនអវត្តមាន១៨៩៩នាក់ ត្រូវជា១,៦៥ភាគរយ
នៃចំនួនបេក្ខជនប្រឡង១១៥,២៦៨នាក់ ។
ដំណើរការប្រឡងឆ្នាំ២០១៨នេះ មានចំនួន ១៩៦ មណ្ឌល ស្មើនឹង៤៦៥៥បន្ទប់
នៅទូទាំងរាជធានី-ខេត្ត៕
ដោយ៖ ញឹក ស្រីល័ក្ខ
Comments
Post a Comment