ទុយោ ឬបំពង់បឺត ជាសម្ភារប្រើប្រាស់ដែលពេញនិយម សម្រាប់ការទទួលទាននូវភេសជ្ជៈផ្សេងៗ។ បច្ចុប្បន្ន ទុយោប្លាស្ទិក ត្រូវបានប្រើប្រាស់យ៉ាងច្រើន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដើម្បីកាត់បន្ថយប្លាស្ទិក អ្នកស្រី អ៊ុំ សូរិយា ម្ចាស់អាជីវកម្ម Suria Green បានចែកចាយទុយោ៤ប្រភេទ គឺទុយោឫស្សី, ទុយោស្មៅ, ទុយោម្សៅអង្ករ និងទុយោក្រដាស ដែលជួយដល់បរិស្ថាន។ បើតាមអ្នកស្រី អ៊ុំ សូរិយា ទុយោទាំងនេះ ឆាប់រលាយ ជាងទុយោប្លាស្ទិក និងមិនប៉ះពាល់ដល់សុខភាព។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី អ៊ុំ សូរិយា ម្ចាស់អាជីវកម្ម Suria Green ដូចតទៅ៖
ទុយោឫស្សី, ទុយោស្មៅ, ទុយោម្សៅអង្ករ និងទុយោក្រដាស ត្រូវបានចែកចាយទៅកាន់សណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេមួយចំនួន។ ដោយឡែក ទុយោឫស្សី ជាទុយោផលិតផលក្នុងស្រុកដែលទទួលបានការគាំទ្រច្រើន ជាពិសេសទុយោនេះ អាចប្រើប្រាស់បានច្រើនដង។ ចំណែក ទុយោម្សៅអង្ករ, ទុយោស្មៅ និងទុយោក្រដាស អាចប្រើបានម្ដងប៉ុណ្ណោះ។

អ្នកស្រី អ៊ុំ សូរិយា ម្ចាស់អាជីវកម្ម Suria Green បញ្ជាក់ថា ទុយោទាំងនេះ ជាប្រភេទទុយោដែលឆាប់រលាយ មិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកប្រើប្រាស់នោះទេ។ បើតាម UNDP ទុយោប្លាស្ទិកមួយដើម ត្រូវការពេលប្រហែល ២០០ឆ្នាំ ដើម្បីរលាយ។
សូមបញ្ជាក់ថា សំរាមនៅកម្ពុជា បានកើនឡើងប្រមាណ ១០ភាគរយ ក្នុងមួយឆ្នាំ ហើយនៅក្នុងឆ្នាំ២០១៩នេះ សំរាមនៅកម្ពុជាមានទំហំ៤លានតោន ដែល២០ភាគរយគឺជាសំណល់ប្លាស្ទិក។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា៕
ដោយ៖ ញឹក ស្រីល័ក្ខ (ThmeyThmey.com)
Comments
Post a Comment