អ្នកគ្រូ ច្រាច់ នី! តាមពិតទៅ យុវតី វ័យ១៩ឆ្នាំរូបនេះ កំពុងតែរៀនថ្នាក់ទី១២ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅឡើយទេ។ ដោយសារតែទឹកចិត្តចង់ចែករំលែកចំណេះដឹង ជាពិសេសចំពោះកុមារនៅទីជនបទ ទើប ច្រាច់ នី ប្រើប្រាស់ពេលវេលាចុងសប្តាហ៍ ទៅបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃនៅភូមិដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ច្រាច់ នី ដែលរស់នៅភូមិខ្នារជើង ឃុំក្រូចគរ ត្រូវធ្វើដំណើរប្រមាណ៣០គីឡូម៉ែត្រ ទៅរៀននៅវិទ្យាល័យក្រឡាញ់ ហើយនៅចុងសប្តាហ៍ សិស្សស្រីដែលឈានដល់ឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រូបនេះ ត្រូវធ្វើដំណើរកាន់តែឆ្ងាយបន្ថែមទៀត ទៅភូមិស្រណាល ឃុំស្រណាល ដើម្បីបង្រៀនភាសាអង់គ្លេសដល់កុមារប្រមាណ២០នាក់។
ខ្សត់ទ្រព្យ តែមិនក្រទឹកចិត្ត! ច្រាច់ នី មិនមែនជាកូនអាជីវករ ឬកូនមន្ត្រីរាជការធូរធានៅក្នុងស្រុកក្រឡាញ់នោះឡើយ។ នាងជាកូនច្បងក្នុងគ្រួសារតែមានកូនបីនាក់ ដោយឪពុកម្តាយ កំពុងតែបម្រើការងារនៅប្រទេសថៃ។
រៀងរាល់ថ្ងៃសៅរ៍ គ្រូបង្រៀនវ័យ១៩ឆ្នាំរូបនេះ សុខចិត្តខាតរៀនគួរមួយថ្ងៃ ដើម្បីទៅបង្រៀនសិស្សពីម៉ោង១ដល់ម៉ោង៣រសៀល។ យុវតី ច្រាច់ នី ពន្យល់ថា៖ «ទោះបីឆ្នាំនេះ ជាឆ្នាំប្រឡង តែខ្ញុំសុខចិត្តមកបង្រៀនពួកគាត់។ ការបង្រៀននេះ ជាក្ដីស្រឡាញ់ ទោះបីមិនបានប្រាក់ចំណូល ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធ្វើចេញពីចិត្តរបស់ខ្ញុំ ហើយវាមានក្ដីសុខ នៅពេលក្មេងៗមករៀនច្រើន»។
តាមរូបថតសកម្មភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ច្រាច់ នី បង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្រោមសំណាបផ្ទះអ្នកភូមិ ដោយប្រើដីស និងក្តារខៀនធម្មតា។ ច្រាច់ នី បានប្រឡូកការងារស្ម័គ្រចិត្តក្នុងសហគមន៍នេះ ចាប់ពីខែកញ្ញាមក ក្រោយមានគំនិតផ្តួចផ្តើមរបស់យុវជនម្នាក់ដែលរស់នៅភូមិស្រណាលផ្ទាល់។
សប្បាយចិត្តតែខ្លួនឯងក៏មិនអាចទៅរួចនោះដែរ អ្វីដែលជាកម្លាំងចិត្តបន្ថែមសម្រាប់ ច្រាច់ នី នោះ គឺស្នាមញញឹមរបស់សិស្ស និងការគាំទ្រពីសំណាក់អាណាព្យាបាល ដែលជាហេតុនាំឲ្យកញ្ញា តាំងចិត្តថា បន្តបង្រៀនរហូតដល់ខ្លួនប្រឡងជាប់បាក់ឌុប។
ចង់ក្លាយជាគ្រូអង់គ្លេស? នេះជាសកម្មភាពបច្ចុប្បន្នប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃអនាគត កញ្ញា ច្រាច់ នី មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យ៕
ដោយ៖ ញឹក ស្រីល័ក្ខ (ThmeyThmey.com)

Comments
Post a Comment