លោកយាយ សុផល វ័យ​៧៥​ឆ្នាំ រំភើប​ខ្លាំង​ព្រោះ​បានឃើញ​យន្តហោះ​ច្រើន​គ្រឿង ក្នុង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​

នេះ​ជា​លើក​ទី​១ សម្រាប់​លោកយាយ យ៉ែម សុផល រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​បានមក​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា នា​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​។ លោកយាយ យ៉ែម សុផល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពេល​បានឃើញ​យន្តហោះ​ជាច្រើន ធ្វើ​ឲ្យ​លោកយាយ​សប្បាយ និង​រំភើប​ប្លែក​ភ្នែក ដោយសារ​មិន​ធ្លាប់​ឃើញ​ពីមុន​។ លោកយាយ សុផល ចង់​ឲ្យ​មាន​ពិព័រណ៍​យន្តហោះ​នេះ នៅ​ឆ្នាំក្រោយ​ទៀត ដោយ​នាំ​ចៅ​មក​ចូលរួម​ដែរ​។​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ បញ្ជាការដ្ឋាន​កងទ័ព​អាកាសយានដ្ឋាន​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​។

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកយាយ យ៉ែម សុផល ដូចតទៅ​៖ 


ដោយ៖ ញឹក ស្រីល័ក្ខ (ThmeyThmey.com)

Comments