ភ្នំពេញ៖ លោក ចាប វិបុល និងសមាជិក៣នាក់ បានបង្កើតកសិដ្ឋានមួយ ឈ្មោះថា«អេដែន ហៃដ្រូផូនិក»នៅខេត្តកំពង់ឆ្នាំង។ កសិដ្ឋាននេះ មានដាំបន្លែដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់នៅទីផ្សារ និងធានាសុវត្ថិភាពអ្នកទទួលទាន។ កសិដ្ឋានដាំបន្លែលើទឹក (ហៃដ្រូផូនិក) របស់បុរសវ័យ២៩ឆ្នាំរូបនេះ ទើបតែបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ២០១៩ប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងនៅទីផ្សារមួយចំនួន។ កសិកររូបនេះ មានគោលដៅចម្បងមិនត្រឹមតែដាំបន្លែសុវត្ថិភាព ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏ចង់ ជួយបង្រៀនកសិករខ្មែរ ឲ្យចេះពីបច្ចេកទេសកសិកម្មបែបទំនើប។
បន្លែប្រមាណ១០មុខ រួមមាន ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខាត់ណា និងសាលាដជាដើមកំពុងប្រជែងគ្នាដុះលូតលាស់ នៅលើបំពង់ទុយោដែលមានទឹកហូរជាប់ ក្រោមតង់ពណ៌សបិទជិត។ ទីនេះគឺជាទិដ្ឋភាពនៅក្នុងកសិកដ្ឋាន«អេដែន ហៃដ្រូផូនិក» របស់លោក ចាប វិបុល ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ចាប វិបុល វ័យ២៩ឆ្នាំ និងមិត្តភក្តិ៣នាក់ទៀត បានបង្កើតកសិដ្ឋាននេះ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩។ ជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ ដើមឡើយអ្នកកំពង់ឆ្នាំងរូបនេះ គ្រាន់តែបុគ្គលិកក្រុមហ៊ុនឯកជន និងបន្ទាប់មកជាបុគ្គលិកធនាគារ នៅឯស្រុកកំណើតប៉ុណ្ណោះ។ តែនៅក្នុងឆ្នាំ២០១៧ លោក វិបុល ដែលបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មានឱកាសចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអែល លើផ្នែកបច្ចេកទេសកសិកម្មបែបទំនើប រយៈពេល១ឆ្នាំ ដែលខុសពីជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រ។
ក្រោយត្រឡប់មកកម្ពុជាវិញ លោក វិបុល ក៏ត្រូវបានសាកលវិទ្យាល័យ ជ្រើសជាប្រធានក្រុមដឹកនាំនិស្សិត ចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអែលម្ដងទៀត ហើយនេះក៏ជាឱកាសថ្មី សម្រាប់លោក វិបុល ដែលអាចសិក្សាបន្ថែមផងដែរ។ បេសកកម្មនេះបញ្ចប់ នៅខែកក្កដា ឆ្នាំ២០១៩។
លោក ចាប វិបុល បង្កើតកសិដ្ឋានដាំបន្លែទំនើប និងមានសុវតិភាព ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
មានជំនាញគ្រប់គ្រងពាណិជ្ជកម្ម ប៉ុន្តែការចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអែលទាំង២លើកនេះបានធ្វើឲ្យ ចាប វិបុល ផុងចិត្តស្រឡាញ់ផ្នែកកសិកម្មនេះ ដកចិត្តមិនរួចទៅវិញ។ ផ្តើមពីសេចក្តីស្រឡាញ់ដែលកាន់តែជ្រាលជ្រៅឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ លោក ចាប វិបុល បានសម្រេចចិត្តចំណាយទុនដល់ទៅប្រមាណ ២ ម៉ឺនដុល្លារអាមេរិក បង្កើតកសិដ្ឋានទំហំ១២ម៉ែត្រ គុណនឹង២៧ម៉ែត្រ ដាំបន្លែលើទឹក ឈ្មោះថា «អេដែន ហៃដ្រូផូនិក»។
លោក ចាប វិបុល ពន្យល់មូលហេតុបង្កើតកសិដ្ឋានដាំបន្លែទំនើបនេះប្រាប់សារព័ត៌មាន ThmeyThmey25ថា៖«ខ្ញុំឃើញចំណុចខ្វះខាតក្នុងការផលិតអាហារ ផលិតបន្លែប្រចាំឆ្នាំរបស់ប្រជាកសិករ គឺនៅមានកម្រិត។ ខែភ្លៀង ខែក្ដៅខ្លាំង គាត់មិនអាចផលិតបាន អញ្ចឹងហើយទើបខ្ញុំសម្រេចចិត្ត ប្រើបច្ចេកទេសពីប្រទេសអ៊ីស្រាអែល ដើម្បីផលិតបន្លែបានមួយឆ្នាំពេញ គឺពីខែមករា ដល់ខែធ្នូ។ ម្យ៉ាងខ្ញុំមើលឃើញថា បន្លែ ឬអាហារដែលប្រជាពលរដ្ឋបរិភោគរាល់ថ្ងៃ ប្រឈមនឹងសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពច្រើន»។
បើតាមលោក វិបុល ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ផលបន្លែដែលដាំដុះនៅកសិដ្ឋាន«អេដែន ហៃដ្រូផូនិក»ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍ ភោជនីយដ្ឋាន អង្គការ និងបណ្តាផ្សារមួយចំនួននៅខេត្តកំពង់ឆ្នាំង និងភ្នំពេញ បានស្គាល់ ហើយបញ្ជាទិញជាប្រចាំ។ ទោះបីបន្លែហៃដ្រូផូនិកមានតម្លៃថ្លៃ ប៉ុន្តែប្រជាពលរដ្ឋអាចទទួលយកបាននូវតម្លៃបន្លែក្នុងកសិដ្ឋានលោក វិបុល ដែលបន្តថា ក្នុង១ខែ លោក អាចលក់បន្លែសុវត្ថិភាពទាំងនេះ បានជិត ១ពាន់ដុល្លារ។
មិនត្រឹមតែចេះដាំបន្លែទំនើបនោះទេ លោក ចាប វិបុល ក៏ចេះដឹងពីការចិញ្ចឹមសត្វដែរ អំឡុងពេលសិក្សានៅប្រទេសអ៊ីស្រាអែល។ ដោយមិនចង់ទុកចោលចំណេះដឹងនេះ លោក ចាប វិបុល ក៏ចង់បើកកសិដ្ឋានចិញ្ចឹមសត្វបន្ថែមទៀតដែរ។ លោក ចាប វិបុល បន្ថែមទាំងរីករាយថា៖«គម្រោងរបស់ខ្ញុំ នឹងពង្រីកបន្លែបន្ថែមទៀត ដោយមានការផ្គត់ផ្គង់គ្រប់រាជធានីខេត្ត ជាពិសេស ប្រសិនបើខាងធនាគារគាំទ្រទុនវិនិយោគទៀត ខ្ញុំនឹងពង្រីកការចិញ្ចឹមត្រី ចិញ្ចឹមមាន់ និងបង្កង»។
លោក ចាប វិបុល ចង់បង្រៀនកសិករចេះដាំបន្លែដែលមានគុណភាព និងសុវត្ថិភាព
ផលិតបន្លែដែលមានគុណភាព និងសុវត្ថិភាពផ្គត់ផ្គង់ក្នុងទីផ្សារ គឺជាគោលដៅមួយរបស់លោក ចាប វិបុល។ គោលដៅធំមួយទៀតរបស់ កសិករវ័យ២៩ឆ្នាំរូបនេះ គឺចង់ផ្ទេរចំណេះដឹងដាំបន្លែបែបទំនើប ទៅដល់កសិករខ្មែរ។ កសិករ ចាប វិបុល បញ្ជាក់៖«គោលដៅរបស់ខ្ញុំមានពីរ គឺចង់ឲ្យប្រជាជនខ្មែរ ទទួលបានបន្លែដែលមានសុវត្ថិភាពបរិភោគ។ ហើយគោលដៅធំ ខ្ញុំចង់បង្រៀនកសិករ មិនថានៅកំពង់ឆ្នាំងទេ គឺទូទាំងប្រទេស ឲ្យដឹងពីបច្ចេកទេសដាំ ថែទាំ និងប្រមូលផល។ ជាពិសេស ចង់ចែករំលែកចំណេះដឹងខ្ញុំពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រជាជនខ្មែរ។ ខ្ញុំនឹងចុះទៅភូមិផ្ទាល់ ដោយជ្រើសរើសកសិករក្នុងមួយភូមិពីរគ្រួសារ ហើយបង្រៀនពួកគាត់ និងប្រមូលទិញបន្លែ រួមទាំងរកទីផ្សារឲ្យកសិករផងដែរ។ នេះជាគោលដៅធំរបស់ខ្ញុំ»។
បើតាមលោក វិបុល បច្ចុប្បន្នមានអ្នកពាក់ព័ន្ធជាច្រើន តាំងពីសាកលវិទ្យាល័យ, ប្រជាកសិករ, អង្គការ និងក្រុមហ៊ុនឯកជនផង មានបំណងឲ្យលោក ជួយសហការ ផ្ដល់បច្ចេកទេស ចំណេះដឹងកសិកម្មជាដើម ក្រោយគេបានដឹងថាខ្លួន ដាំបន្លែបានជោគជ័យក្នុងរយៈពេលខ្លីនោះ។ «ប្រជាពលរដ្ឋ ឬកសិករ ដែលស្រឡាញ់ និងចង់ចេះពីរបៀបដាំដុះកសិកម្មបែបទំនើបនេះ ខ្ញុំនឹងបង្រៀនដោយឥតគិតថ្លៃ»។ នេះជាការថ្លែងរបស់លោក ចាប វិបុល៕
ដោយ៖ ញឹក ស្រីល័ក្ខ (ThmeyThmey.com)

Comments
Post a Comment