ភ្នំពេញ៖ គណិតវិទ្យា ជាមុខវិជ្ជាដែលមនុស្សភាគច្រើនគិតថាលំបាក និងមានពិន្ទុច្រើនជាងគេដល់ ១២៥ពិន្ទុ បើប្រៀបនឹងពិន្ទុមុខវិជ្ជាដទៃ។ ដើម្បីទទួលបានពិន្ទុគណិតវិទ្យាលំដាប់ខ្ពស់ បេក្ខជនដែលប្រឡង ត្រូវមានគ្រឹះតាំងពីថ្នាក់ក្រោម និងចេះដោះស្រាយលំហាត់នានាឲ្យបានត្រឹមត្រូវ។ បើតាមសាស្រ្តាចារ្យគណិតវិទ្យា លោក នាង បូ សិស្សានុសិស្សថ្នាក់វិទ្យាសាស្រ្ត ដែលចង់ប្រឡងជាប់ ឬចង់បានពិន្ទុគណិតវិទ្យាខ្ពស់ ត្រូវចេះប្រភេទលំហាត់ទាំង៨នេះ គឺកុំផ្លិច, លីមីត, សមីការ, ប្រូបាប, អាំងតេក្រាលកំណត់, ខ្សែកោង, វ៉ិចទ័រ និងកោនិច។
វិញ្ញាសាគណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានរយៈពេល ១៥០នាទី ដោយក្នុងនោះ មានលំហាត់ជាច្រើនសម្រាប់សិស្សដោះស្រាយ។ ដើម្បីដោះស្រាយលំហាត់គណិតវិទ្យា បានពិន្ទុច្រើន និងជាប់ សិស្សានុសិស្ស ត្រូវចេះមេរៀនសំខាន់ ដែលចេញក្នុងពេលប្រឡង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យា បានបញ្ជាក់ថា៖ «សម្រាប់ថ្នាក់វិទ្យាសាស្រ្ត សិស្សានុសិស្ស ត្រូវចេះកុំផ្លិច, លីមីត, សមីការ, ប្រូបាប, អាំងតេក្រាលកំណត់, ខ្សែកោង និង វ៉ិចទ័រ-កោនិច»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកនាង បូ សាស្រ្តាចារ្យគណិតវិទ្យានៃវិទ្យាល័យបាក់ទូក និងសាលាមហាសាស្រ្តាដូចតទៅ៖
ប្រភព៖ សារព័ត៌មានថ្មីៗ / ThmeyThmey
Comments
Post a Comment