ទៅមើលភ្លើងពណ៌​រាំ​តាម​ចង្វាក់ភ្លេង​លើ​អាគារ​ខ្ពស់ៗ​នៅ​ហាង​ចូ​វជាមួយខ្ញុំ!

ក្រុង​ហាង​ចូ​វ​, ខេត្ត​ជឺ​ជាំ​ង​៖ នៅ​ម៉ោង​ប្រមាណ​៧​យប់ ខ្ញុំបាន​ឃើញ​សកម្មភាព​ថត​សែ​ល​ហ្វី (Selfie), ថត​ទិដ្ឋភាព និង​ការថត​វីដេអូ​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ពួកគេ​បញ្ចេញ​អារម្មណ៍​យ៉ាង​សប្បាយរីករាយ​ជាមួយនឹង​ការបង្ហាញ​ភ្លើងពណ៌​រាំ​តាម​ចង្វាក់ភ្លេង​នៅតាម​ជញ្ជាំង​អាគារ​ខ្ពស់ៗ ប្រប​នឹង​ទិដ្ឋភាព​ទន្លេ Qian Tang នៅក្នុង​តំបន់​ពាណិជ្ជកម្ម​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន​។ ​ផ្ទាំងទស្សនីយភាព​ចម្រុះ​ដោយ​ភ្លើងពណ៌​ដ៏​លេចធ្លោ​នាពេល​រាត្រី ដែល​បង្ហាញជូន​សាធារណជន​ប្រមាណ​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​នោះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើន​កុះករ​។ សម្រាប់ខ្ញុំផ្ទាល់ ដែល​ស្ថិតនៅ​ទីតាំងនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើបផងដែរ។ នេះជា​លើក​ទី១ ដែលខ្ញុំ​បាន​ធ្វើ​ដំណើរទស្សនកិច្ច​រយៈពេល ២សប្ដាហ៍នៅ​ប្រទេសចិន។ 


តោះ! ទៅ​មើល​ទិដ្ឋភាព​ភ្លើង​ពណ៌រាំជាមួយខ្ញុំ៖ 






Comments