«Qinghefang» ផ្សារបុរាណដែល​ប្រមូលផ្ដុំ​នូវ​វប្បធម៌​ចំណាស់​របស់ចិន

ពីថ្ងៃទី១៧-៣០ មេសា ខ្ញុំ​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​​ខេត្តចំនួន​៣ នៅប្រទេសចិន គឺខេត្ត​ក្វាងស៊ី, ខេត្ត​ជឺជាំង និង​ខេត្ត​សាន​ទុង។ 
ខេត្ត​ទាំង​បីដែល​ខ្ញុំ​បាន​ទៅនេះ មាន​ទេសភាព​ស្រស់ស្អាតណាស់។ បើនិយាយ​ពី​បរិស្ថាន​វិញ គឺ​អស់ទាស់តែម្ដង ដោយ​នៅតាម​ផ្លូវ​គ្មានសំរាម​នោះទេ។

ឥឡូវនេះ ខ្ញុំ​សូម​បង្ហាញ​ទិដ្ឋភាព​វិថី Qinghefang ជា​វិថី​នាទីក្រុង​ហាងចូវ ខេត្តជឺជាំង។ វិថី Qinghefang ជាទីក្រុង​សម័យ​​បុរាណ ដែល​ស្ថិតនៅក្រុងហាងចូវ ខេត្ត​ជឺជាំងនេះ ជា​តំបន់​វប្បធម៌ និងពាណិជ្ជកម្ម មាន​អាយុកាល​រាប់ពាន់ឆ្នាំ។ បច្ចុប្បន្ននេះ Qinghefang បាន​ក្លាយជា​ផ្សារ​បុរាណ លក់​ផលិត​ផលជាច្រើនប្រភេទ ដូចជាសម្លៀកបំពាក់, វត្ថុអនុស្សាវរីយ៍, ហាងតែ និង​អាហារ ដែលលក់​នៅ​តាម​ផ្ទះ​បុរាណ។  វិថីបុរាណ​នេះ ​ជា​ផ្នែកមួយនៃការ​អភិរក្សវប្បធម៌បុរាណនៅ​ទី​ក្រុង​ហាងចូវផងដែរ​។ 


Qinghefang បាន​ទាក់ទាញ​ភ្ញៀវទេសចរជាតិ​-អន្តរជាតិ ឲ្យ​មក​ដើរកម្សាន្ត និង​ទិញ​ទំនិញ​នៅ​ផ្សារ​បុរាណមួយនេះ។ នៅទីតាំង​ផ្សារ​បុរាណនេះ ភ្ញៀវទេសចរខ្លះ​បាន​ដើរទិញ​ទំនិញ និង​ខ្លះ​ទៀតផ្តិតរូបភា​ព​ក្នុង​បរិវេណវិថី​ Qinghefang ដែល​ធ្វើឲ្យគេ​នឹក​ឃើញ​ពី​ការ​រស់នៅ​របស់​ប្រជាជន​ចិន នា​សម័យ​បុរាណ។ វិថី Qinghefang ដែលនៅជិតជើងភ្នំ Wu Shan នៃ​ទីក្រុង​ហាងចូវនេះ​ បាន​បើក​ទ្វារ​ទទួល​ភ្ញៀវទេសចរជារៀង​រាល់ថ្ងៃ ចាប់​ពី​ម៉ោង ៩ព្រឹក​តទៅ។


សូម​អញ្ជើញទស្សនាវីដេអូ និង​រូបភាព​ពី​វិថី Qinghefang ដូចតទៅ៖















Comments