ណាននីង (ចិន)៖ «សារមន្ទីរជនជាតិក្វាងស៊ី» ជាសារមន្ទីរមួយដែលល្បីនៅក្នុងប្រទេសចិន ដោយមានទីតាំងនៅកណ្ដាលទីក្រុងណាននីង ខេត្តក្វាងស៊ី។ សារមន្ទីរនេះ ប្រមូលផ្ដុំវត្ថុបុរាណ វប្បធម៌ប្រពៃណីរបស់ប្រទេសចិន ដូចជា ស្គរស្ពាន់ដែលមានអាយុជាង២ពាន់ឆ្នាំ, សម្លៀកបំពាក់ជនជាតិភាគតិចទាំង១២ នៅក្នុងខេត្តក្វាងស៊ី និងមានវត្ថុបុរាណដ៏មានតម្លៃជាច្រើនទៀត។ សារមន្ទីរជនជាតិក្វាងស៊ី បើកទ្វារទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ រៀងរាល់ថ្ងៃដោយឥតគិតថ្លៃ ចាប់ពីម៉ោង៩៖៣០ព្រឹក ដល់ម៉ោង៥ល្ងាច។
សារមន្ទីរជនជាតិក្វាងស៊ី ដែលបានសាងសង់នៅឆ្នាំ២០០៨ និងបើកដំណើរការនៅឆ្នាំ២០០៩ នេះ សម្បូរដោយសិស្សនិស្សិត និងអ្នកធ្វើការងាររដ្ឋ មកសិក្សាស្វែងយល់ពីវប្បធម៌នៅក្នុងសារមន្ទីរប្រវត្តិសាស្ររបស់ប្រទេសចិនមួយនេះ។
សូមអញ្ជើញទស្សនាវីដេអូទិដ្ឋភាពនៃសារមន្ទីរជនជាតិក្វាងស៊ី ដែលផ្ដិតរូបភាព ដោយកញ្ញា ញឹក ស្រីល័ក្ខ ដូចតទៅ៖
Comments
Post a Comment