៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ក្នុងថ្ងៃទី៣ ឧសភានេះ មានអ្នកសារព័ត៌មានជាច្រើន បានសរសេរសារអបអរសាទរអមជាមួយរូបថត ដោយរម្លឹកពីសកម្មភាពចុះយកព័ត៌មានគ្រប់កាលៈទេសៈរបស់ខ្លួន។ សម្រាប់នាងខ្ញុំដែលជាអ្នកសារព័ត៌មានក្មេងខ្ចីមួយរូប ខ្ញុំសូមចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៦ ឆ្នាំ២០១៩នេះ។
ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលបានក្លាយជាអ្នកសារព័ត៌មានមួយរូប ជាអាជីពក្នុងក្ដីស្រមៃពីកុមារភាព។ រយៈពេល៣ឆ្នាំ ដែលខ្ញុំប្រឡូកក្នុងវិស័យនេះ ជាពេលវេលាដែលតិចតួចបំផុត បើធៀបនឹងរាមច្បង និងលោកគ្រូអ្នកគ្រូសារព័ត៌មាន។ ខ្ញុំគិតថា ខ្ញុំត្រូវរៀនសូត្របន្ថែមទៀត បើទោះបីខ្ញុំជានិស្សិតផ្នែកសារព័ត៌មានក៏ដោយ។ ប៉ុន្តែស្របជាមួយនឹងពេលវេលា៣ឆ្នាំរបស់ខ្ញុំនេះ ខ្ញុំទទួលបានចំណេះដឹង និងបទពិសោធនពីវិស័យសារព័ត៌មានជាច្រើន ដែលធ្វើឲ្យខ្ញុំអាចឈ្វេងយល់ពីបញ្ហាកើតឡើងក្នុងសង្គម។
រយៈពេល៣ឆ្នាំនៃអាជីពនេះ ខ្ញុំមានឱកាសចុះយកព័ត៌មាននៅសហគមន៍, តាមបណ្ដាខេត្ត និងនៅក្រៅប្រទេសផងដែរ។ ខ្ញុំបានទៅក្រៅប្រទេសចំនួន ៣លើកក្នុងនាមជាអ្នកសារព័ត៌មាន៖ លើកទី១ នៅប្រទេសថៃ, ទី២ ប្រទេសឡាវ និងលើកទី៣ ប្រទេសចិន។ អាជីពនេះ ធ្វើឲ្យខ្ញុំបានរៀនសូត្រ និងអាចបានដើរលេងជុំវិញពិភពលោកផងដែរ(ហិហិត្រង់និយាយលេងទេ)។
ទន្ទឹមនឹងការទទួលបានចំណេះដឹង និងការចូលរួមផ្សព្វផ្សាយពីបញ្ហាដែលកើតឡើងនៅក្នុងសង្គម អ្នកសារព័ត៌មាន ពិតជាហត់នឿយខ្លាំង។ អ្នកសារព័ត៌មាន បានចំណាយពេលវេលាទាំងយប់ និងថ្ងៃ ដើម្បីសរសេរអត្ថបទសម្រាប់ផ្សាយជូនសាធារណជន។ ប្រសិនបើមានហេតុការណ៍សំខាន់ៗ អ្នកសារព័ត៌មានស្ទើរតែគ្មានពេលសំរាក។ ជាមួយគ្នានេះ បញ្ហានានានៅក្នុងសង្គម ពិតជាត្រូវការផ្សព្វផ្សាយ និងការជូនដំណឹងពីអ្នកសារព័ត៌មាន។ ខ្ញុំគិតថា សារព័ត៌មានមានសារៈសំខាន់សម្រាប់សង្គម និងជាផ្នែកមួយក្នុងការបញ្រ្ជាបចំណេះដឹងដល់សាធារណជន។ មួយវិញទៀត អ្នកសារព័ត៌មាន ជាដៃគូអភិវឌ្ឍន៍នៃសង្គមជាតិ។
អាជីពជាអ្នកសារព័ត៌មាន ត្រូវបានគេចាត់ទុកថាជាអាជីពដែលមានគ្រោះថ្នាក់។ តើអ្នកដឹងទេ ថាក្នុងដើមឆ្នាំ២០១៩នេះ មានអ្នកសារព័ត៌មានប៉ុន្មាននាក់ បានសម្លាប់ និងជាប់ពន្ធនាគារ? បើគិតត្រឹមខែឧសភា ឆ្នាំ២០១៩ អ្នកកាសែតចំនួន១១នាក់ត្រូវបានសម្លាប់ និងសរុប៣៤១នាក់រងការចោទប្រកាន់ និងជាប់ពន្ធនាគារ។ នេះបើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ដោយអះអាងរបាយការណ៍របស់ខ្លួន មិនបានភ្ជាប់ករណីអ្នកកាសែតស្លាប់ ឬជាប់ឃុំ ដែលមិនពាក់ព័ន្ធនឹងការងារខ្លួននោះឡើយ។ (ប្រភព៖ ThmeyThmey)
#រីករាយទិវាសេរីភាពសារព័ត៌មានពិភពលោក #WorldPressFreedomDay
ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលបានក្លាយជាអ្នកសារព័ត៌មានមួយរូប ជាអាជីពក្នុងក្ដីស្រមៃពីកុមារភាព។ រយៈពេល៣ឆ្នាំ ដែលខ្ញុំប្រឡូកក្នុងវិស័យនេះ ជាពេលវេលាដែលតិចតួចបំផុត បើធៀបនឹងរាមច្បង និងលោកគ្រូអ្នកគ្រូសារព័ត៌មាន។ ខ្ញុំគិតថា ខ្ញុំត្រូវរៀនសូត្របន្ថែមទៀត បើទោះបីខ្ញុំជានិស្សិតផ្នែកសារព័ត៌មានក៏ដោយ។ ប៉ុន្តែស្របជាមួយនឹងពេលវេលា៣ឆ្នាំរបស់ខ្ញុំនេះ ខ្ញុំទទួលបានចំណេះដឹង និងបទពិសោធនពីវិស័យសារព័ត៌មានជាច្រើន ដែលធ្វើឲ្យខ្ញុំអាចឈ្វេងយល់ពីបញ្ហាកើតឡើងក្នុងសង្គម។
រយៈពេល៣ឆ្នាំនៃអាជីពនេះ ខ្ញុំមានឱកាសចុះយកព័ត៌មាននៅសហគមន៍, តាមបណ្ដាខេត្ត និងនៅក្រៅប្រទេសផងដែរ។ ខ្ញុំបានទៅក្រៅប្រទេសចំនួន ៣លើកក្នុងនាមជាអ្នកសារព័ត៌មាន៖ លើកទី១ នៅប្រទេសថៃ, ទី២ ប្រទេសឡាវ និងលើកទី៣ ប្រទេសចិន។ អាជីពនេះ ធ្វើឲ្យខ្ញុំបានរៀនសូត្រ និងអាចបានដើរលេងជុំវិញពិភពលោកផងដែរ(ហិហិត្រង់និយាយលេងទេ)។
អាជីពជាអ្នកសារព័ត៌មាន ត្រូវបានគេចាត់ទុកថាជាអាជីពដែលមានគ្រោះថ្នាក់។ តើអ្នកដឹងទេ ថាក្នុងដើមឆ្នាំ២០១៩នេះ មានអ្នកសារព័ត៌មានប៉ុន្មាននាក់ បានសម្លាប់ និងជាប់ពន្ធនាគារ? បើគិតត្រឹមខែឧសភា ឆ្នាំ២០១៩ អ្នកកាសែតចំនួន១១នាក់ត្រូវបានសម្លាប់ និងសរុប៣៤១នាក់រងការចោទប្រកាន់ និងជាប់ពន្ធនាគារ។ នេះបើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ដោយអះអាងរបាយការណ៍របស់ខ្លួន មិនបានភ្ជាប់ករណីអ្នកកាសែតស្លាប់ ឬជាប់ឃុំ ដែលមិនពាក់ព័ន្ធនឹងការងារខ្លួននោះឡើយ។ (ប្រភព៖ ThmeyThmey)
#រីករាយទិវាសេរីភាពសារព័ត៌មានពិភពលោក #WorldPressFreedomDay
Comments
Post a Comment