«Khone Phapheng» ទឹកធ្លាក់ ដ៏ទាក់ទាញនាភាគខាងត្បូងប្រទេសឡាវ

ថ្ងៃនេះ ខ្ញុំនាំអារម្មណ៍អ្នកទាំងអស់គ្នា មកមើលទិដ្ឋភាពទឹកធ្លាក់មួយកន្លែងភាគខាងត្បូងប្រទេសឡាវ ដែលបានផ្ដល់ប្រាក់ចំណូល តាមរយៈការលក់សំបុត្រចូលទស្សនា។ ទឹកធ្លាក់ «Khone Phapheng» ស្រដៀងគ្នានឹងទឹកធ្លាក់សុភមិត្រ ស្ថិតក្នុងភូមិឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។


«Khone Phapheng» ជាតំបន់ទេសចរណ៍សក្ដានុពល ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរឡាវ ជាពិសេសភ្ញៀវទេសចរខ្មែរផងដែរ។ ក្នុងរមណីយដ្ឋានទឹកធ្លាក់ «Khone Phapheng» មានការរៀបចំស្អាត និងមានសណ្ដាប់ធ្នាប់ល្អ​។ នៅទីនោះ ភ្ញៀវទេសចរត្រូវទិញសំបុត្រចូលទស្សនាទឹកធ្លាក់នេះ ដោយភ្ញៀវជាតិ តម្លៃតម្លៃ៥ពាន់គីប ស្មើនឹង២៥០០រៀល   និងអន្តរជាតិតម្លៃ ៥ម៉ឺន៥ពាន់គីប ស្មើនឹង ២៧,៥០០រៀល។ ទឹកធ្លាក់ «Khone Phapheng» ស្ថិតនៅនឹងដងសណ្តទន្លេមេគង្គភូមិថាខរ ឃុំឃីឡាក់ ស្រុកខូង ខេត្តចម្ប៉ាសាក់ មាន​ចម្ងាយ​ប្រមាណ ១១គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ (ច្រកត្រពាំងក្រៀល)។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 



















Comments