ខ្លាច«គ្រោះថ្នាក់»ដល់ជីវិត កសិករ លឹម លឿង ងាកមកដាំបន្លែធម្មជាតិវិញ

សៀមរាប៖ លោក លឹម លឿង ជាកសិករដាំបន្លែនៅក្នុងស្រុកសូទ្រនិគម បានផ្លាស់ប្ដូរការដាំបន្លែដោយប្រើប្រាស់ជីគីមី មកដាំបែបធម្មជាតិវិញ ក្រោយពេលដែលការដាំបន្លែប្រើជីគីមីនេះ ប៉ះពាល់ដល់សុខភាពរបស់លោក លឿង។ កសិករនៅខេត្តសៀមរូបនេះបញ្ជាក់ថា៖ «ពីដើមខ្ញុំដាំបន្លែដាក់ជីគីមី ព្រោះវាធ្វើឱ្យបន្លែលូតលាស់បានល្អ។ ហើយក្រោយមកវាធ្វើឲ្យខ្ញុំខូចសុខភាព ដោយសារដាក់ជីគីមីនេះ»។ បច្ចុប្បន្ន កសិដ្ឋានរបស់កសិករ លឹម លឿង ដាំបន្លែចម្រុះជាច្រើនមុខ ដែលកាន់តែងាយស្រួលនាំចេញទៅទីផ្សារ។ ក្នុងមួយខែកសិករ លឹម លឿង អាចរកចំណូលបានពី ៣០ទៅ៤០ម៉ឺនរៀល។



កសិករវ័យ៥៨ឆ្នាំ លឹម លឿង បានងាកមកដាំដុះបន្លែធម្មជាតិអស់រយៈពេល៥ឆ្នាំហើយ ក្រោយទទួលបានការបណ្ដុះបណ្ដាលរបស់អង្គការ Gret។ លោក លឹម លឿង បញ្ជាក់ថា ការដាំបន្លែបែបធម្មជាតិនេះ  ធ្វើឲ្យមានប្រាក់ចំណូលច្រើន, មិនប៉ះពាល់ដល់សុខភាព និងងាយស្រួលលក់។  បន្លែធម្មជាតិចម្រុះដែលកសិកររូបបានដាំរួមមាន ស្ពៃ, សាឡាត, ខាត់ណា, ម្ទេស, ជី និងបន្លែជាច្រើនទៀត។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក លឹម លឿង កសិករដាំបន្លែចម្រុះនៅក្នុងភូមិគោកឫស្សីជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដូចតទៅ៖



ប្រភព៖ ថ្មីៗ/ ញឹក ស្រីល័ក្ខ

Comments