មណ្ឌលគិរី៖ ក្រោយពីស៊ីឈ្នួលដាំផ្លែ«ផាសិន ឬក្រូចវល្លិ» ឲ្យគេ អ្នកស្រី ធាង ត្រាក់ និងគ្រួសារ បានងាកមកដាំផាសិនសរីរាង្គ ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ បន្ទាប់ពីចាប់ផ្ដើមដាំរយៈពេលជាង១ឆ្នាំ ជនជាតិដើមភាគតិចព្នងរូបនេះ អាចរកចំណូលបានជាង១លានរៀលក្នុងមួយខែ។ «ផាសិន ឬក្រូចវល្លិ» មណ្ឌលគិរីរបស់អ្នកស្រីត្រូវបានអង្គការសេដាកនៅរាជធានីភ្នំពេញបញ្ជាទិញជាប្រចាំ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី ធាង ត្រាក់ ជនជាតិដើមភាគតិចពូណង ដែលដាំ «ផាសិន ឬក្រូចវល្លិ» ដូចតទៅ៖
អ្នកស្រី ធាង ត្រាក់ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជនជាតិដើមភាគតិចព្នងរូបនេះ បានចាប់ផ្ដើមដាំផ្លែផាសិននៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីស៊ីឈ្នួលធ្វើចម្ការដាំផាសិនឲ្យគេ។ «ផាសិន ឬក្រូចវល្លិ» ដែលជនជាតិដើមភាគតិចព្នងរូបនេះដាំ ជាផាសិនសរីរាង្គ ដែលមានការបញ្ជាក់គុណភាពពីអង្គការសេដាក។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី ធាង ត្រាក់ ជនជាតិដើមភាគតិចពូណង ដែលដាំ «ផាសិន ឬក្រូចវល្លិ» ដូចតទៅ៖
«ផាសិន ឬក្រូចវល្លិ» របស់អ្នកស្រី ត្រាក់ ត្រូវបានគេមកទិញដល់ផ្ទះ ហើយអ្នកស្រីមិនភ័យខ្លាចចំពោះបញ្ហាទីផ្សារឡើយ។ «ផាសិន ឬក្រូចវល្លិ» របស់អ្នកស្រី ត្រាក់ អាចលក់បានតម្លៃ៥០០០រៀលក្នុង១គីឡូក្រាម។ ការដាំដុះ «ផាសិន ឬក្រូចវល្លិ» នេះ ធ្វើឲ្យអ្នកស្រីរកចំណូលបានជាង១លានរៀលក្នុង១ខែ។ ក្នុង១សប្ដាហ៍ អ្នកស្រី ត្រាក់ ប្រមូលផលផាសិន២ដង ក្នុង១ដងប្រមូលបាន៣០គីឡូក្រាម។
ប្រភព៖ ថ្មីៗ/ ញឹក ស្រីល័ក្ខ
ប្រភព៖ ថ្មីៗ/ ញឹក ស្រីល័ក្ខ
Comments
Post a Comment