លោក ធឹម ចោលការងារក្រុមហ៊ុនមកដាំស្លឹកខ្ទឹម តែបានចំណូលទ្វេដង


កញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​នៃ ThmeyThmey និង​ លោក ខៀវ ធឹម កសិករដាំស្លឹកខ្ទឹម នៅស្រុកជុំគិរី ខេត្តកំពត

កំពត៖ លោក ធឹម បានលាឈប់ពីការងារក្រុមហ៊ុនឯកជន មកចាប់យករបរដាំស្លឹមខ្ទឹម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ របរដាំស្លឹកខ្ទឹមនេះ បានធ្វើឲ្យលោកកើនប្រាក់ចំណូលទ្វេដង។ ក្នុងមួយខែ លោក ធឹម មានចំណូលជាង៥០០ ដុល្លារ ខណៈដែលការងារក្រុមហ៊ុន លោកមានចំណូលតែ ៣០០ដុល្លារប៉ុណ្ណោះ។

លោក ខៀវ ធឹម ជាកសិករដាំស្លឹកខ្ទឹម នៅក្នុងភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ លោក បានបោះបង់ការងារក្រុមហ៊ុន មកដាំស្លឹកខ្ទឹមនេះប្រមាណ៦ខែហើយ បើទោះពីដើមឡើងឪពុកម្ដាយបងប្អូនមិនគាំទ្រ ក៏ដោយ។  លោក ខៀវ ធឹម ប្រាប់សារព័ត៌មានថ្មីៗថា៖«ដោយសារការងារជាកសិករ វាមានសេរីភាព និងអាចធ្វើកិច្ចការផ្សេងបាន ដូចជាចិញ្ចឹមសត្វជាដើម។ ម្យ៉ាងទៀត ការដាំដំណាំមានការកើនឡើងច្រើន បើធ្វើច្រើនបានលុយក៏ច្រើន»។


យ៉ាងណាក៏ដោយ ការសម្រេចចិត្តឈប់ពីការងារក្នុងក្រុមហ៊ុន មកដាំស្លឹកខ្លឹមនេះ មិនបានធ្វើឲ្យខៀវ ធឹម ខកបំណងឡើយ ប៉ុន្តែវាបែរជាផ្តល់ទាំងចំណូលទ្វេ ជីវភាពធូរធារជាងមុន និងសេរីភាពដូចដែលកសិកររូបនេះចង់បាន។ ក្នុងមួយខែ លោក ធឹម អាចរកចំណូលបានច្រើនជាង៥០០ ដុល្លារ ខណៈការងារក្រុមហ៊ុន លោកទទួលបានត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះក្នុង១ខែ។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ខៀវ ធឹម កសិករដាំស្លឹកខ្ទឹមដូចតទៅ៖

Comments

  1. Titanium Connect Rod - A.T. Design
    Titanium Connect Rod - A.T. Design. Titanium Rod. We are burnt titanium excited to present our seiko titanium brand nipple piercing jewelry titanium new model and one of the top cost of titanium new design components in titanium cup the gaming industry.

    ReplyDelete

Post a Comment