ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា (The
University of Cambodia) នឹងផ្ដល់ជូនអាហារូបករណ៍ចំនួន
៣០៥០កន្លែង សម្រាប់សិស្សានុសិស្ស
ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ អាហារូបករណ៍ទាំង ៣០៥០កន្លែង
ផ្ដល់ជូនអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០០កន្លែង,
ក្រោយបរិញ្ញាបត្រ (អនុបណ្ឌិត និងបណ្ឌិត) ១០០% ចំនួន ៥០កន្លែង
និងអាហារូបករណ៍ចុះថ្លៃសិក្សា ៥០% ចំនួន ២០០០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០%
សិក្សាឥតគិតថ្លៃ ផ្ដល់ដល់និស្សិតដែលមានបំណងសិក្សានៅមហាវិទ្យាល័យច្បាប់,
ព័ត៌មាន និងគមនាគមន៍, វិទ្យាសាស្រ្តសង្គម, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា,
អប់រំ, សិល្បៈ និងមនុស្សសាស្រ្ត, សាលាសិល្បៈច្នៃប្រឌិត,
សាលាពាណិជ្ជសាស្រ្តតូនីហ្វឺណាន់ដេស និង សាលាភាសាបរទេស។
ចំណែកអាហារូបករណ៍ក្រោយថ្នាក់បរិញ្ញាបត្រ
១០០% ចំនួន ៥០ កន្លែង (ថ្នាក់បណ្ឌិត ១៥កន្លែង និងថ្នាក់អនុបណ្ឌិត ៣៥កន្លែង)
សិក្សានៅសាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ។
ដោយឡែក អាហារូបករណ៍ចុះថ្លៃសិក្សា ៥០% មានរហូតដល់ ២០០០កន្លែង។
សាកលវិទ្យាល័យកម្ពុជាបណ្ដុះបណ្ដាលជាខេមរភាសា
និងភាសាអន្តរជាតិ
នៅគ្រប់កម្មវិធីសិក្សាគ្រប់កម្រិតតាមមហាវិទ្យាល័យចំនួន ៦
និងសាលាចំនួន ៤។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើ
អាចមកទិញពាក្យប្រឡងចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី២ តុលា
ឆ្នាំ២០១៨។ សម្រាប់កាលបរិច្ឆេទប្រឡងថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨
រីឯថ្ងៃប្រកាសលទ្ធផលនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មានបន្ថែម
០២៣ ៩៩៣ ២៧៦, ០៩៣ ៧៧៧ ៩៩១ និង០៦០ ៣៣៣
៣៤៦៕
Comments
Post a Comment