ក្រសួងបរិស្ថាន រៀបចំពិព័រណ៍គំនូរពីការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយស្ថានទូតនៃប្រទេសស៊ុយអែត នឹងរៀបចំការតាំងពិព័រណ៍គំនូរទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមនៅថ្ងៃទី១១ ដល់ថ្ងៃទី ១៥ ខែមិថុនា នាទីស្ដីក្រសួងបរិស្ថាន។ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងបរិស្ថាន ពិព័រណ៍នេះរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីការប្រែប្រួលអាកាសធាតុ តាមរយៈគំនិតច្នៃប្រឌិតរបស់វិចិត្រករបរទេស និងវិចិត្រករខ្មែរ ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរ ឲ្យពួកគាត់បានសិក្សាស្វែងយល់បន្ថែម ពីការប្រែប្រួលបរិស្ថាន និងការចូលរួមថែរក្សា ការពារលើបរិស្ថាន៕
Comments
Post a Comment