ភ្នំពេញ៖ យុទ្ធនាការ «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ដែលចាប់ផ្ដើមតាំងពីថ្ងៃទី ១៤ កុម្ភៈ រហូតមកដល់ពេលនេះ ត្បាញបានជាង៦០០ម៉ែត្រហើយ ដោយមានអ្នកចូលរួមត្បាញជិត ១ម៉ឹននាក់់។ បើតាមរបាយការណ៍របស់ក្រុមការងារ GoGo Cambodia អ្នកដែលចូលរួមទស្សនាកម្សាន្តក្នុងទីតាំងយុទ្ធនាការនេះ មានជាង ១សែន ៥ម៉ឺននាក់ផងដែរ។
រយៈពេលជាង
៣ខែកន្លងមកនេះ យុទ្ធនាការក្រមា
បាននិងកំពុងដំណើរការយ៉ាងរលូនជាមួយនឹងការចូលរួមពីសាធារណជន
ប្រជាជនខ្មែរ ក្នុងការចូលរួមត្បាញក្រមា
ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេ។
ក្នុងដំណើរការនៃការត្បាញក្រមានេះ មានការចូលរួមពីភ្ញៀវជាតិ
និងអន្តរជាតិ ដែលមកពីបណ្ដាប្រទេសផ្សេងៗ រួមទាំងសិស្សនិស្សិត
មន្ត្រីរាជការ និងស្ថាប័ននានា ដើម្បីចូលរួមត្បាញជារៀងរាល់ថ្ងៃ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ឧសភា ក្រុមការងារចលនា GoGo
Cambodia បញ្ជាក់ថា យុទ្ធនាការ
«បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក»
ដែលចាប់ផ្ដើមតាំងពីថ្ងៃទី ១៤ កុម្ភៈនេះ មានអ្នកចូលរួមត្បាញជិត
១ម៉ឺននាក់ ដោយត្បាញបានជាង ៦០០ម៉ែត្រមកហើយ។ ក្រុមការងារចលនា GoGo
Cambodia បន្ថែមទៀតថា ស្របនឹងទិន្នន័យខាងលើ
ក៏បានឆ្លុះបញ្ចាំងពីការចូលរួម និងការលះបង់របស់ក្រុមងារ
និងយុវជនស្ម័គ្រចិត្ត ដែលសម្របសម្រួលក្នុងទីតាំងនេះផងដែរ។
តាមរយៈលទ្ធផលនៃការចូលរួមត្បាញក្រមា
ពីសំណាក់សាធារណជននានា ក្រុមការងារយុទ្ធនាការក្រមា
នៅតែបន្តជំរុញឲ្យមានការចូលរួមបន្ថែម តាមរយៈការអញ្ជើញមកត្បាញ
និងផ្សព្វផ្សាយពីយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ
ទីតាំង និងដំណើរការនៃការត្បាញក្រមា១០០០ម៉ែត្រនេះ
គឺបើកឲ្យចូលរួមជារៀងរាល់ថ្ងៃ ដោយមិនគិតពីថ្ងៃចុងសប្តាហ៍
ឬថ្ងៃឈប់សម្រាកនោះឡើយ។
សូមបញ្ជាក់ថា អ្នកចូលរួមត្បាញម្នាក់
អាចត្បាញក្រមាបានតែពីរសរសៃប៉ុណ្ណោះក្នុងមួយលើក
ហើយក្នុងម្នាក់ៗអាចច្រើនដងបាន
តាមដែលពួកគាត់មានពេលវេលាទំនេរអាចចូលរួមបាននៅលើកក្រោយ។
យុទ្ធនាការ «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក»
ធ្វើឡើងដើម្បីលើកកម្ពស់មោទកភាពជាតិ តាមរយៈស្នាដៃមួយ
ដែលមានការទទួលស្គាល់ជាអន្តរជាតិ
និងការបង្កបរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋ ដើម្បីរួមគ្នាថែរក្សា
និងលើកស្ទួយ មរតកវប្បធម៌ខ្មែរ៕
ប្រភព៖ thmeythmey.com
ដោយ៖ ញឹក ស្រីល័ក្ខ https://youtu.be/2wmmBGH6jkE
Comments
Post a Comment