កែប៖ មេអំបៅជាង ៦០ប្រភេទ បានលាក់ខ្លួននៅក្នុងសួនមេអំបៅ ដែលនៅជិតឧទ្យានជាតិកែប ក្នុងខេត្តកែប។ មេអំបៅជាង ៦០ប្រភេទ ត្រូវបានម្ចាស់កសិដ្ឋានដែលជាជនបរទេសចិញ្ចឹម។ ក្នុងសួនមេអំបៅ មានមេអំបៅប្រភេទខុសគ្នាៗ និងមានផ្កាច្រើនប្រភេទសម្រាប់មេអំបៅក្រេបលម្អងផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ជា ថុង អ្នកដឹកនាំដំណើរកម្សាន្ត បានប្រាប់ឲ្យដឹងថា សួនមេអំបៅនេះ សម្បូរមេអំបៅទៅតាមរដូវកាល ប្រសិនបើរដូវមេអំបៅពងកូន នោះមិនសូវមានមេអំបៅក្នុងសួននេះនោះទេ។ លោក ជា ថុង បញ្ជាក់ថា សួនមេអំបៅនេះ មិនមានលក់សំបុត្រចូលទស្សនានោះទេ គឺអាស្រ័យលើការឧបត្ថម្ភរបស់ភ្ញៀវទេសចរប៉ុណ្ណោះ។ -
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ ជាមួយលោក ជា ថុង អ្នកដឹកនាំដំណើរកម្សាន្តដូចតទៅ៖
ប្រភព៖ thmeythmey
ដោយ៖ ញឹក ស្រីល័ក្ខ
Comments
Post a Comment