ភ្នំពេញ៖ រយៈពេល២ឆ្នាំ ហើយ ដែលលោក ប៊ូ សារឿន បានចតរថយន្តរបស់លោកចោល ហើយងាកមកចាប់ចង្កូតកង់ ដើម្បីធ្វើដំណើរទៅធ្វើការ។ ជារៀងរាល់ថ្ងៃ លោក សារឿន មន្ត្រីនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា ជិះកង់ពីគេហដ្ឋានទៅកន្លែងធ្វើការ និងត្រឡប់មកវិញដោយមានចម្ងាយប្រវែង ២០គីឡូម៉ែត្រ ហើយប្រើប្រាស់ពេលវេលាពី២០ ទៅ៤០នាទី។ ការកកស្ទះ និងចង់ឲ្យខ្លួនមានសុខភាពល្អ ទើបលោក សារឿន សម្រេចចិត្តជិះកង់ទៅធ្វើការ។ បើតាមលោក ប៊ូ សារឿន ជិះកង់ទៅធ្វើការ ធ្វើឲ្យលោកចំណេញថវិកាប្រមាណ៥ពាន់ដុល្លារក្នុងមួយឆ្នាំ គិតទាំងថ្លៃសាំង និងតម្លៃថែទាំសុខភាព។
លោក ប៊ូ សារឿន ជាមន្ត្រីព័ត៌មាន នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានជ្រើសរើសកង់ជាមធ្យោបាយធ្វើដំណើរ ទៅបំពេញការងារ។ ការជិះកង់ទៅធ្វើការ បានធ្វើឲ្យលោកសារឿន ស្រស់ស្រាយ និងមិនសូវមានអារម្មណ៍មួម៉ៅ ដូចជិះរថយន្តទៅធ្វើការនោះទេ ពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរផង ដោយលោក ចំណាយពេលតែ២០ ទៅ៤០នាទីប៉ុណ្ណោះ ខុសពីធ្វើដំណើរដោយរថយន្ត ដែលត្រូវចំណាយពេល ដល់ទៅ ១ម៉ោងកន្លះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៊ូ សារឿន មន្ត្រីព័ត៌មាននៃធនាគារពិភពលោកប្រចាំនៅកម្ពុជាដូចតទៅ៖
ប្រភព៖ thmeythmey
ដោយ៖ ញឹក ស្រីល័ក្ខ
Comments
Post a Comment