ភ្នំពេញ៖
នៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី២២ មីនា
គឺជាថ្ងៃដែលនឹងមានព្រឹត្តិការណ៍ព្រះអាទ្យិតរះចំកំពូលប្រាសាទអង្គរ
ឬបាតុភូត EQUINOX កើតឡើង ពីម៉ោង ៥ ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក។ ដើម្បី
ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ព្រះអាទ្យិតរះចំកំពូលប្រាសាទអង្គរនេះ
ក្រសួងទេសចរណ៍ បានប្រកាសពីកម្មវិធីប្រកួតប្រជែងថតរូប Selfie
ជាលើកទី៣ ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ»។
ការប្រកួតប្រជែងថតរូប
«Selfie អង្គរអច្ឆរិយៈ»នេះ នឹងចាប់ផ្ដើមនៅចន្លោះថ្ងៃទី ២០
ដល់ថ្ងៃទី២២ មីនា
ដែលជាថ្ងៃកើតឡើងនូវបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា
ឬ EQUINOX ពីម៉ោង ៥ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក។
កម្មវិធីប្រកួតប្រជែងថតរូបនេះ រៀបចំឡើង
ដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍ នឹងជ្រើសរើសរូបថតដែលមានអ្នកគាំទ្រច្រើនជាងគេ
ដើម្បីទទួលថវិកា១លានរៀល សម្រាប់ ជ័យលាភីលេខ១ ថវិកា៨០ម៉ឺនរៀល
សម្រាប់លេខ២ និងថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ជ័យលាភីលេខ៣
រួមទាំងលិខិតសរសើរម្នាក់មួយផងដែរ។
សូមបញ្ជាក់ថា
បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំនួន
២ដងជារៀងរាល់ឆ្នាំ លើកទី១ ក្នុងខែមីនា និងលើកទី២ ក្នុងខែកញ្ញា៕
ប្រភព៖ Thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment