![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsxV6r4TvByA1vUcsoyNHMNhRw2YpwhPiSYqv7b3hZk902V8_Vol6d6rK8Nw-aPJVpUh4TyM6aNcPgdChJpd04EREZQ0avlvnhRi2rjQg3DEDQXQj-JQ7PenZnOnqKes1JY6woRBlpBuE/s320/ratanakiri.jpg)
រតនគិរី៖ រចំ ឡោមធារ៉ា ជាគ្រូបង្រៀនតែម្នាក់គត់នៅសាលាមត្តេយ្យសិក្សាសហគមន៍ភូមិណាយ ដែលមានក្មេងៗចន្លោះ៣ដល់៦ឆ្នាំចំនួន២៥នាក់។ ព្រោះតែចង់ឲ្យ ក្មេងៗនៅក្នុងសហគមន៍របស់ខ្លួន ឲ្យយល់ពីប្រយោជន៍នៃការអប់រំ និងបញ្ហាអនាម័យ នាងបានចំណាយពេល៣ឆ្នាំ បង្រៀនទាំងលំបាក ដោយសារតែនាង ក៏រៀនបានតិចតួចដែរ។ អ្នកគ្រូអាយុ១៩ឆ្នាំរូបនេះពន្យល់ដូច្នេះ៖«មេរៀនខ្លះលំបាកបង្រៀន និងគ្មានសម្ភារសម្រាប់ពន្យល់។ មួយទៀតខ្ញុំរៀនបានត្រឹមថ្នាក់ទី៦ ប៉ុន្តែខ្ញុំចង់ឲ្យក្មេងៗក្នុងសហគមន៍រៀនបានខ្ពស់ជាងខ្ញុំ»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា
ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន thmeythmey.com ជាមួយអ្នកស្រី រចំ
ឡោមធារ៉ា គ្រូបង្រៀននៅសាលាមត្តេយ្យសិក្សាសហគមន៍ភូមិណាយ ដូចតទៅ៖
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment