«ម្តាយទុក
ឪពុកដាក់» ឬ «នំ មិនធំជាងនាឡិ»
ជាពាក្យដែលសំដៅលើការទុកដាក់កូនចៅឲ្យមានគូស្រករដែលម្ដាយឪពុករៀបចំសម្រាប់កូនចៅ។
ប៉ុន្តែទំនៀមនេះ ហាក់លែងមានឥទ្ធិពលលើយុវវ័យបច្ចុប្បន្នទៀតឡើយ។
យុវវ័យ ត្រូវការភាពឯករាជ្យ ម្ចាស់ការលើខ្លួនឯង
ជាពិសេសការជ្រើសរើសស្វាមី ឬភរិយា។
តើហេតុអ្វីបានជាពួកគេចង់ជ្រើសរើសគូស្រករដោយខ្លួនឯង?
«ការស្គាល់គ្នាមុនពេលរៀបការ អាចធ្វើឲ្យយើងបានស្គាល់ចិត្តថ្លើមគ្នាច្បាស់»។ នេះជាការលើកឡើងរបស់យុវតី ឡោម ផល្លី ដែលជានិស្សិតផ្នែកអប់រំនៃសាកលវិទ្យាល័យកម្ពុជាក្នុងរាជធានីភ្នំពេញ។ ផល្លី និស្សិតមកពីខេត្តក្រចេះ បានពន្យល់ថា ការស្គាល់គ្នាមុនចូលរោងការ អាចឲ្យខ្លួនដឹងពីអត្តចរិតរបស់ដៃគូ ថាតើពួកគេទាំងពីរអាចរស់នៅជាមួយគ្នាជាប្តីប្រពន្ធដល់ជីវិតចុងក្រោយបានដែរ ឬយ៉ាងណា? សម្រាប់ផល្លី ការស្គាល់ពីប្រវត្តិរបស់បុរសដែលជាអនាគតស្វាមីរបស់គាត់ គឺរឹតតែសំខាន់។ «តើគាត់ធ្លាប់ទំនាក់ទំនងជាមួយនារីណាម្នាក់ដែរឬអត់? ជាទំនាក់ទំនងយ៉ាងដូចម្តេច? ឬក៏ថាតើបច្ចុប្បន្នទំនាក់ទំនងនោះបានដាច់ស្រេចហើយឬនៅ ជាដើម?»។ នេះជាការបញ្ជាក់របស់ផល្លី។
យុវតី វ័យ២០ឆ្នាំរូបនេះ បានបង្ហាញពីផ្នត់គំនិតរបស់ខ្លួនជុំវិញការរើសគូជីវិតថា បច្ចុប្បន្ន មនុស្សស្រីភាគច្រើនបានរៀនសូត្រខ្ពង់ខ្ពស់ដូចមនុស្សប្រុសដែរ ហើយពួកគេក៏មានការងារធ្វើ ឬអាជីវកម្មផ្ទាល់ខ្លួន។ នាងបន្ថែមថា សម័យបច្ចេកវិទ្យាទំនើបដូចឥឡូវ គេអាចស្គាល់គ្នាបានគ្រប់កន្លែង ទាំងនៅសាលារៀន កន្លែងកម្សាន្ត និងក្នុងបណ្តាញសង្គម ដែលទាំងអស់នេះ ធ្វើឲ្យពួកគេអាចបង្កើតទំនាក់ទំនងជាមួយគ្នាបានយ៉ាងងាយ។ នាងក៏យល់ស្របដែរថា ឪពុកម្តាយមួយចំនួន ក៏បានផ្តល់សិទ្ធិពេញលេញសម្រាប់កូនពួកគេ រើសប្រពន្ធ ឬប្តី ដោយខ្លួនឯងដែរ។
កញ្ញា សុខ អេង និស្សិតផ្នែកព័ត៌មានគមនាគមន៍ បានអះអាងថា ការស្វែងយល់ពីគ្នារវាងដៃគូមុនរៀបការ អាចឲ្យនាងអាចជ្រើសរើសបុរស ដែលស្រលាញ់នាងពិតប្រាកដ និងអាចរើសបានមនុស្សដែលស័ក្តិសមនឹងខ្លួន។ ក្នុងវវ័យ២១ឆ្នាំ យុវតីកូនកាត់ចិនរូបនេះ និយាយដោយម៉ឺងមាត់ថា៖«ខ្ញុំត្រូវជ្រើសរើសបុគ្គលដែលស្រលាញ់ទាំងខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ហើយត្រូវមានចិត្តស្មោះទៀត។ ទាល់តែរកបានមនុស្សបែបនេះ ទើបខ្ញុំអាចទទួលបានសុភមង្គល និងក្តីស្រឡាញ់ពីអនាគតស្វាមីខ្ញុំ»។
មិនខុសពី កញ្ញា សុខ អេងដែរ យុវជនតុលា ក៏ត្រូវការនារីម្នាក់ដែលស្រលាញ់រូបគេ និងក្រុមគ្រួសាររបស់ខ្លួន។ និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យកម្ពុជា បានបង្ហើបពីលក្ខណៈសម្បត្តិរបស់នារីដែលគេនឹងជ្រើសរើសជាភរិយាទៀតថា គឺជាមនុស្សសុភាពរាបសារ និងចេះយល់ចិត្តជាដើម។ តុលាបញ្ជាក់ពីបញ្ហាប្រឈមដែលយុវវ័យមិនបានយល់ចិត្តគ្នាមុនសំពះផ្ទឹមយ៉ាងនេះថា៖« បើរៀបការទាំងមិនបានស្គាល់ ឬមិនយល់ចិត្តគ្នា វាអាចនឹងឆាប់បែកគ្នា» ។
«ខ្លាចប្តីធ្វើបាប និងក្បត់ចិត្ត»។ នេះជាការបារម្ភរបស់ កញ្ញា ស្រីអូន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ ប្រសិនបើយុវវ័យបច្ចុប្បន្នមិនបានស្គាល់គ្នាមុនទេនោះ។ យុវតីសម្បុរសណ្ដែកបាយរូបនេះជីវិតបានបន្ថែមទៀតថា ការយល់ពីជម្រៅចិត្តរវាងដៃគូ ក៏អាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ កាន់តែផ្អែមល្អែម និងមានសុភមង្គលដែរ។ តែទោះជា ស្រីអូន យល់ស្របថាការស្វែងយល់ចិត្តគ្នាទៅវិញទៅមក មុនសំពះផ្ទឹម គឺជារឿងចាំបាច់បំផុតសម្រាប់យុវវ័យបច្ចុប្បន្នក៏ដោយ តែនាងបារម្ភពីការប្រព្រឹត្តខុសប្រពៃណីខ្មែរ ពីសំណាក់ដៃគូទាំងពីរ។ ស្រីអូន ពន្យល់ថា៖«ទំនាក់ទំនងស្នេហាជាមួយគ្នានេះ គឺផ្តោតលើការស្វែងយល់ចិត្តគ្នា មិនមែនជាការ ប្រគល់ខ្លួន ប្រគល់ប្រាណនោះទេ។ នេះជាកំហុសឆ្គង»។ សម្រាប់ កញ្ញាស្រីអូន ទង្វើបំពានប្រពៃណីបែបនេះ ប្រសិនបើលេចឮទៅក្រៅ ចង់ មិនចង់ តិច ឬក៏ច្រើន នឹងធ្វើឲ្យគ្រួសារអាប់ឱនកិត្តិយស។
ត្រង់នេះហើយដែលជាបញ្ហាប្រឈមមួយរបស់យុវជនសម័យថ្មីដែរនោះ។ តើការស្វែងយល់ចិត្តគ្នា ត្រូវគ្របដណ្តប់ដល់ការរួមភេទ មុនរៀបការដែរឬយ៉ាងណា? តើការស្វែងយល់ចិត្តគ្នានេះ ត្រូវមានរយៈពេលយូរប៉ុណ្ណា?
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)
![](https://image.thmeythmey.com/pictures/2017/09/24/thumb2/b_thyrith.jpg)

Comments
Post a Comment