ភ្នំពេញ៖
នៅពេលដែលមនុស្សបច្ចុប្បន្នហ៊ានចំណាយលុយទៅលើសម្ភារ សំលៀកបំពាក់
និងចំណីអាហារបរទេសផងនោះ
ពួកគេមួយចំនួនក៏ចំណាយលុយទៅលើដើមផ្កាដែរ។
អ្នកខ្លះទិញតាំងលំអគេហដ្ឋាន
ប៉ុន្តែអ្នកខ្លះក៏ទិញដើម្បីលំអការិយាល័យដែរ។
ហេតុអ្វីនិន្នាការទិញផ្កាកើនឡើងយ៉ាងដូច្នេះ?
សូម្បីតែនៅក្បែរលូទឹកស្អុយក្នុងសង្កាត់ផ្សារដើមថ្កូវ ក៏មានកន្លែងលក់ផ្កាមួយ ដែលមើលទៅដូចជាសួនអ៊ីចឹងដែរ។ មិនសំខាន់ថា សួននេះមានទីតាំងក្បែរលូដែលជះក្លិនអាសោចនោះទេ ប៉ុន្តែសំខាន់ឲ្យតែវានៅត្រង់ទីប្រជុំជន ហើយមនុស្សម្នាអាចឃើញកន្លែងលក់ផ្កាដោយងាយ។
វាជាកន្លែងលក់ផ្កាដែលមានយីយោ «សួនផ្កាបឹងត្របែកថ្មី» ហើយមានដាក់លក់ដើមផ្ការាប់រយប្រភេទ។ បុរសអាជីវករអ្នកលក់ដើមផ្កាដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានឈរនិយាយនៅកណ្តាលសួនផើងផ្កាទាំងមោទនអំពីដំណើរការអាជីវកម្មដ៏ល្អប្រចាំថ្ងៃរបស់លោក។ លោកថា អតិថិជនរបស់លោកមានគ្រប់ប្រភេទ។
អាជីវករវ័យជាង៤០ប្លាយបានបញ្ជាក់យ៉ាងដូច្នេះថា៖«អតិថិជនរបស់ខ្ញុំមានគ្រប់វ័យ ទាំងស្រីទាំងប្រុស។ អ្នកខ្លះទិញដាក់ភោជនីយដ្ឋាន តាំងផ្ទះ និងការិយាល័យ។ អ្នកខ្លះទៀត ឧស្សាហ៍មកសួរខ្ញុំ ក្រែងលោមានប្រភេទផ្កាថ្មី ហើយអ្នកខ្លះទៀត បើមិនទិញផ្កា ក៏ទិញដី ទិញជីដែរ»។
គ្រាន់តែមិនចង់បញ្ចេញឈ្មោះ ប៉ុន្តែម្ចាស់អាជីវកម្មលក់ផ្កាដដែលនេះ មិនលាក់ព័ត៌មានអំពីអតិថិជនរបស់លោកឡើយ។ លោកបានប្រាប់បន្តថា អតិថិជនរបស់លោកមានច្រើនប្រភេទ ច្រើនក្រុម ហើយពួកគេបានទិញផ្កា ទិញប្រទាលទៅតាមជំនឿរបស់ពួកគេ។
«អតិថិជនផ្នែកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ពួកគេតែងទិញ«ដើមលុយ» ដែលតាមជំនឿ ដើមនេះនាំលាភ នាំសំណាង។ ហើយមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនមួយចំនួនក៏ទិញដើមលុយ ដែរ។ បើអ្នកលក់ដូរនៅផ្សារវិញ ពួកគេទិញប្រទាលផ្សេងៗតាមជំនឿរបស់ពួកគេ ដើម្បីទាក់ទាញអតិថិជនបានច្រើន»។ នេះជាការពន្យល់របស់អ្នកលក់ផ្កា។
មនុស្សមួយចំនួនស្រឡាញ់ផ្កាតាំងលំអដោយសារជំនឿមែន។ ប៉ុន្តែក៏មានមនុស្សមួយក្រុមទៀត ដែលជាអ្នកស្រលាញ់ផ្កា ស្រលាញ់បរិស្ថានដែរ។ ពួកគេចំណាយលុយទិញផ្កាដាំនៅផ្ទះរបស់ពួកគេដើម្បីកំដរអារម្មណ៍។ នោះគឺជាករណីរបស់កញ្ញា ស៊ុនណារី ដែលមានវ័យជាង២០ឆ្នាំ។ កំពុងតែឈរសម្លឹងរកដើមផ្កាដែលខ្លួនស្រលាញ់ ណារី បានងាកមកពន្យល់ប្រាប់អ្នកកាសែតថា ដើមផ្កាតែងធ្វើឲ្យកញ្ញាសប្បាយចិត្ត និងបាត់ភាពតប់ប្រមល់។ ណារី បានបញ្ជាក់ថា កញ្ញាបានដាំផ្កាជាច្រើនប្រភេទនៅជុំវិញផ្ទះរបស់កញ្ញា។
ណារី ប្រាប់បន្ថែមយ៉ាងដូច្នេះ៖«ម្យ៉ាងទៀត នៅពេលដែលយើងបានថែទាំផ្កា ដែលខ្លួនស្រលាញ់បានល្អ រីកស្រស់ស្អាត យើងមានមោទនភាពលើខ្លួនឯង។ ចំណាយលុយ និងពេលវេលាបន្តិចបន្តួចទៅលើផ្កា វាល្អជាងចំណាយលុយ និងចំណាយពេលវេលាធ្វើអ្វីដែលអត់ប្រយោជន៍ផងដែរ»។
នៅក្នុងបន្ទប់ការិយាល័យមួយ ដែលនៅលើតុមានកុំព្យូទ័រ មានឯកសារថែមទាំងមានរុក្ខជាតិបៃតង២ទៅ៣ថូ ដ៏ស្រស់បំព្រង វាគឺជាបន្ទប់ធ្វើការរបស់អ្នកស្រី លក្ខិណា ដែលមានអាយុជាង២០ឆ្នាំដែរ។ មិនត្រឹមតែជាគ្រឿងលំអការិយាល័យឡើយ អ្នកស្រី លក្ខិណា បានផ្តល់ចំណេះដឹងសំខាន់មួយទាក់ទងនឹងគុណសម្បត្តិរបស់រុក្ខជាតិតូចនៅលើតុការិយាល័យរបស់អ្នកស្រីនោះទៀតផង។ អ្នកស្រី លក្ខិណា រៀបរាប់ប្រាប់ថា៖«រុក្ខជាតិបៃតងនៅលើតុនេះ បានជួយ និងការពារភ្នែកពីការសម្លឹងពន្លឺកុំព្យូទ័រ។ ក្រៅពីនេះ ពណ៌បៃតងនៃដើមផ្កាដែលខ្ញុំឃើញរាល់ថ្ងៃ វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយដែរ»។
អ្នកស្រី លក្ខិណា មិនបានដាំផ្កានៅតែលើតុការិយាល័យរបស់អ្នកស្រីតែមួយនោះទេ នៅផ្ទះរបស់អ្នកស្រីក៏មានដែរ។ អាចជារបៀបថ្មីនៃការពិចារណា និងការយល់របស់មនុស្សសម័យទំនើប ដែលឲ្យសារសំខាន់ទៅលើធម្មជាតិ បរិស្ថាន ឬរុក្ខជាតិ ដែលអាចធ្វើឲ្យជីវិតរស់នៅរបស់ពួកគេស្រស់ស្រាយ។ បច្ចុប្បន្ននេះ អ្នកដែលស្រលាញ់ផ្កា ឬរុក្ខជាតិ មិនមែនមានតែមនុស្សវ័យចំណាស់ដូចមុនទៀតឡើយ។ យុវជន យុវជនារីកាន់តែច្រើនឡើងបានចាប់អារម្មណ៍ស្រលាញ់រុក្ខជាតិ និងដាំវាជាគ្រឿងលំអផង និងជាប្រយោជន៍ផ្សេងៗផង៕

Comments
Post a Comment