ភ្នំពេញ៖
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិភាគច្រើន
ចង់បន្តការសិក្សាថ្នាក់ឧត្តម សិក្សានៅរាជធានីភ្នំពេញ
ព្រោះពួកគេគិតថា សាកលវិទ្យាល័យ បណ្ណាល័យ
និងកន្លែងស្រាវជ្រាវមានច្រើននៅរាជធានីភ្នំពេញ
ផ្តល់ឱកាសឲ្យពួកបានសិក្សាស្រាវជ្រាវច្រើនជាងនៅជនបទ។ ប៉ុន្តែ
ពួកគេបារម្ភនឹងបញ្ហាមួយចំនួន ដូចជា សុវត្ថិភាពផ្ទាល់ខ្លួន
ថវិកាចំណាយសម្រាប់ការស្នាក់នៅ និងសិក្សា
ព្រមទាំងចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
កញ្ញា លន់ ស្រីលីស បានសម្រេចចិត្តចាកចេញពីស្រុកកំណើតក្នុងខេត្តមណ្ឌលគិរី មករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក្រោយពីនាងបានប្រឡងជាប់បាក់ឆ្នាំ ២០១៥ កន្លងមក។ និស្សិតឆ្នាំទី១ ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ក្នុងសាកលវិទ្យាល័យកម្ពុជារូបនេះ និយាយថា មូលហេតុនាំឲ្យកញ្ញាសម្រេចចិត្តចាកចេញពីខេត្តតំបន់ដាច់ស្រយាលមកភ្នំពេញ ពីព្រោះភ្នំពេញមានគ្រឹះស្ថានឧត្តមសិក្សាច្រើនជាងខេត្តមណ្ឌលគិរី ដែលផ្តល់ឱកាសឲ្យកញ្ញាប្រកួតប្រជែង សិក្សាស្រាវជ្រាវ និងស្វែងយល់ពីសង្គមច្រើនផងដែរ បើប្រៀបធៀបនឹងស្រុកកំណើត។ ម្យ៉ាងទៀត ស្រីលីស ចង់ជំនះពាក្យថា ស្ត្រីបង្វល់ចង្ក្រានមិនជុំ។
យុវនារីវ័យ ២០ឆ្នាំរូបនេះ កំពុងស្នាក់នៅបន្ទប់ជួលមួយកន្លែងជាមួយមិត្តភក្តិរួមស្រុកកំណើត នៅរាជធានីភ្នំពេញ។ កញ្ញានិយាយថា នាងត្រូវរៀនរស់នៅប្រឈមជាមួយនឹងបញ្ហាដោយខ្លួនឯង នៅពេលនាងរស់នៅឃ្លាតឆ្ងាញពីក្រុមគ្រួសារ ព្រោះនាងគិតថា ជីវិតគឺជាការតស៊ូ។ យុវនារីសម្បុរសណ្ដែកបាយ លើកឡើងពីការលំបាកថា នាងចំណាយថវិកាថ្លៃបន្ទប់ជួល ថ្លៃសិក្សា ពិសេសគឺ នាងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដូចជា ចោរលួច ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណា ស្រីលីស ប្តេជ្ញាថា នាងនឹងព្យាយាមសិក្សារៀនសូត្រឲ្យពូកែ យកចំណេះវិជ្ជាប្រកបការងារប្រកួតប្រជែងជាមួយយុវជនដទៃទាំងក្នុងប្រទេស និងតំបន់អាស៊ាន ដើម្បីតបស្នងគុណឪពុកម្តាយ និងអភិវឌ្ឍន៍សង្គមជាតិវិញ។
មិនខុសគ្នាប៉ុន្មានដែរ យុវជន ម៉ៅ យុទ្ធា និស្សិតឆ្នាំទី១ ថ្នាក់បរិញ្ញាបត្ររង ផ្នែកគិលានុបដ្ឋាក នៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ យល់ថា គ្រឹះស្ថានឧត្តមសិក្សានៅភ្នំពេញជាទីកន្លែងបណ្តុះបណ្តាល ប្រកបដោយគុណភាព ព្រោះលោកអាចស្វែងយល់ និងសិក្សាស្រាវជ្រាវជាមួយនឹងសាស្ត្រាចារ្យ និងឯកសារច្រើន បើធៀបនឹងគ្រឹះស្ថានតាមបណ្តាខេត្ត។
អំឡុងពេលសិក្សា យុវជនមានស្រុកកំណើតក្នុងខេត្តកណ្តាល ដែលស្ថិតមិនឆ្ងាយពីភ្នំពេញរូបនេះ ក៏ជួបប្រទះបញ្ហាមួយចំនួនផងដែរ ដូចជា ថវិកាសម្រាប់ចំណាយថ្លៃសិក្សា ថ្លៃជួលបន្ទប់ និងម្ហូបអាហារ ជាដើម។ លើសពីនេះទៀត យុវជនវ័យជាង ២០ឆ្នាំរូបនេះ ពិបាកធ្វើចរាចរពីកន្លែងស្នាក់នៅទៅសាលា ក្នុងរាជធានីភ្នំពេញ ពីព្រោះភ្នំពេញមានចរាចរមមាញឹកកកស្ទះ។ យុទ្ធា អះអាងថា លោកត្រូវចំណាយពេលធ្វើដំណើរដោយម៉ូតូពីផ្ទះក្នុងខណ្ឌសែនសុខមកសាលាក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជារៀងរាល់ថ្ងៃ។ យ៉ាងណា យុវជនរូបនេះ ប្តេជ្ញាព្យាយាមសិក្សារៀនសូត្រ យកចំណេះជំនាញ ពីសាលា ទៅប្រើប្រាស់ក្នុងជីវភាពផ្ទាល់ខ្លួនលោក គ្រួសារ និងសង្គម។
ក្រឡេកមកមើល យុវជន ហ៊ីន ស៊ីណាក់ វិញ យុវជន ស៊ីណាក់ បានចាកចេញពីស្រុកកំណើតក្នុងខេត្តកំពតមកភ្នំពេញ កាលពីឆ្នាំមុន ដើម្បីបន្តការសិក្សា។ និស្សិតអាហារូបករណ៍ឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យកម្ពុជា រូបនេះ មានមោទនភាពលើខ្លួនឯង នៅពេលលោកមានឱកាសមកសិក្សា នៅរាជធានីភ្នំពេញ ព្រោះលោកអាចស្វែងយល់ពីបញ្ហាសង្គមច្រើន តាមរយៈ ការសិក្សា និងរស់នៅក្នុងទីក្រុង។ យ៉ាងណា យុវជនរូបនេះ មានភាពស្មុគស្មាញ ព្រោះលោកពុំមានមធ្យោបាយធ្វើដំណើរ និងជីវភាពគ្រួសារល្អប្រសើរដូចនិស្សិតដទៃ។
លោកអះអាងពីការលំបាកថា លោកមានតែកង់មួយសម្រាប់ធ្វើដំណើរ បញ្ហាហូបចុក ថ្លៃបន្ទប់ និងការចំណាយថ្លៃសម្ភារសិក្សាផ្សេងៗ។ ប៉ុន្តែ យ៉ាងណា យុវជនរូបនេះ មិនចុះចាញ់នឹងបញ្ហាទាំងនេះឡើយ ពីព្រោះលោកគិតថា ជីវិតត្រូវចេះតស៊ូ ហើយទោះបីជាលំបាកយ៉ាងណាក៏ដោយ លោកត្រូវចេះអត់ធ្មត់ សិក្សារៀន ដើម្បីតបស្នងគុណទឹកចិត្តឪពុកម្ដាយដែលស៊ូទ្រាំរកថវិកាផ្គត់ផ្គង់ការសិក្សាលោក។ ស៊ីណាក់ បន្តថា ប្រសិនបើលោកពុំទទួលបានអាហារូបករណ៍នោះទេ លោកពិតជាពុំមានឧកាសសិក្សានៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញឡើយ។
ដោយឡែក កញ្ញា ណែវ ដាណេ និស្សិតឆ្នាំទី១ ជំនាញច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យល់ថា គ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ អាចផ្តល់ចំណេះជំនាញប្រកបដោយគុណភាព ទើបនាងសម្រេចចិត្តចាកចេញពីស្រុកកំណើត ក្នុងខេត្តបន្ទាយមានជ័យមកភ្នំពេញ ដើម្បីសិក្សារៀនសូត្រ។ មិនពីយុវជនខាងលើ ដាណេ ក៏ជួបប្រទះបញ្ហាខ្វះខាតថវិកា សម្រាប់ចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ និងសម្ភារសិក្សាជាដើម តែយ៉ាងណា យុវជននារីរូបនេះ ប្តេជ្ញាព្យាយាមសិក្សារៀនសូត្រ យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិ នៅថ្ងៃអនាគត៕
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)

Comments
Post a Comment