ភ្នំពេញ៖
ដើម្បីអបអរទិវាបេតិកភណ្ឌនៅថ្ងៃសៅរ៍ ទី ៣០ ខែកញ្ញានេះ
ទ្វារស្ថានទូតបារាំងនៅកម្ពុជា នឹងបើកទទួលសាធារណជន ឲ្យចូលដោយសេរី
ដើម្បីទស្សនាអគារ ឬទីតាំងនានាក្នុងស្ថានទូត
ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណៈនោះទេ។ នេះជាលើកទី៣ហើយ
ដែលស្ថានទូតបារាំង បើកទ្វារទទួលសាធារណជន។
ក្នុងទិវាបេតិកភណ្ឌ ថ្ងៃសៅរ៍ ទី ៣០ ខែកញ្ញានេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងអនុញ្ញាតឲ្យសាធារណជនទូទៅ មានឱកាសចូលទស្សនាអគារ ឬទីតាំងនានាក្នុងស្ថានទូត ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណៈនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលបានបន្តឲ្យដឹងថា ទិវាបេតិកភណ្ឌ ត្រូវបានប្រារព្ធឡើងអស់រយៈពេលជាង ៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្ដាប្រទេសជាច្រើនទៀតលើពិភពលោក ។
ក្នុងស្ថានទូតបារាំង សាធារណជនទាំងអស់អាចចូលទស្សនាអគារស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់លោកស្រីឯកអគ្គរដ្ឋទូត ពិសេសឧទ្យានដ៏ធំ ដែលនៅទីនោះមានរក្សាទុកអតីតទ្វាររបងម្ខាងរបស់ស្ថានទូត។ ប្រវត្តិទ្វារក្នុងស្ថានទូតនេះ ត្រូវបានចងក្រងជាប្រលោមលោកដ៏ល្បីមួយ ក្នុងពេលថ្មីៗនេះ ត្រូវបានយកទៅថតជាខ្សែភាពយន្ត ស្ដីពីព្រឹត្តិការណ៍ខែមេសា ១៩៧៥ផងដែរ។
បន្ទាប់ពីជោគជ័យនៃការរៀបចំទិវាបេតិកភណ្ឌ២លើកកន្លងទៅ អគារស្អាតៗផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាដែរ។ សូមបញ្ជាក់ថា ស្ថានទូតបារាំងប្រចាំកម្ពុជា ត្រូវបានជួសជុលឡើងវិញទាំងស្រុង នៅចន្លោះពីឆ្នាំ ១៩៩៣ដល់ឆ្នាំ ១៩៩៥៕
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)

Comments
Post a Comment