ភ្នំពេញ៖
គណៈកម្មការជ្រើសរើសពលទាហាន នៃក្រសួងការពារជាតិកម្ពុជា
បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសពលទាហាន
ដើម្បីបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក។
នេះបើតាមគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិ។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យសុំចុះឈ្មោះចូលបម្រើកងយោធពលខេមរភូមិន្ទនៅតាមទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧។ លើសពីនេះ បេក្ខជនត្រូវមកសាកសួរព័ត៌មានលម្អិត ដើម្បីបំពេញបែបបទផ្សេងៗ នៅទីតាំងចែក និងទទួលពាក្យខាងលើ។
គួរបញ្ជាក់ថា រាល់ការស្ម័គ្រចិត្តចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីការដាក់ពាក្យ រហូតដល់បានសម្រេចបញ្ចូលក្នុងក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមផ្សេងៗ មិនតម្រូវឲ្យបង់ប្រាក់ឡើយ។ ដោយឡែក ប្រសិនបើមានករណីមានបុគ្គលណាកំណត់ឲ្យបង់ប្រាក់ ឬទារប្រាក់ ត្រូវដាក់ទាក់ទងផ្ដល់ព័ត៌មានតាមទូរសព្ទលេខ ០៨៥ ៣៣៣ ៩៤៤/ ០៨៥ ២២២ ៧៤៤/ ០៩៧ ២៦៦៦ ២៤០។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕
![](https://image.thmeythmey.com/pictures/2017/09/19/thumb2/arrm.jpg)
បើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការជ្រើសរើសពលទាហាន
រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតផ្ដល់ឲ្យក្រសួងការពារជាតិ
ជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក។
ការជ្រើសរើសពលទាហាននេះ ផ្ដល់ឱកាសដល់សាធារណជនគ្រប់រូប ជាពិសេសយុវជន
ដែលមានបំណងចូលបម្រើការងារយោធិននៃកងយោធពលខេមរភូមិន្ទ។
លក្ខខណ្ឌដែលជ្រើសរើស បេក្ខជនត្រូវជ្រើសរើសពីចំណោមយុវជន
ដែលស្ម័គ្រចិត្តចូលបម្រើការក្នុងកងយោធពលខេមរភូមិន្ទ
ដោយមានសញ្ជាតិជាខ្មែរ និងមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ។
ជាមួយគ្នានេះ បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ។
បេក្ខជនទាំងអស់ ត្រូវមានភក្ដីភាពចំពោះជាតិ មាតុភូមិ
និងគ្មានជាប់ពិរុទ្ធអំពីបទល្មើសផ្សេងៗ។ ទន្ទឹមនឹងនេះ
បេក្ខជនត្រូវមានកម្រិតវប្បធម៌ ចេះអាន ចេះសរសេរភាសាខ្មែរ
និងមានកម្ពស់ ១.៦០ម៉ែត្រ ឡើងទៅ។ បន្ថែមលើនេះ
បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់គណៈកម្មការជ្រើសរើសពលទាហាន
និងត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលនឹងកំណត់ដោយគណៈកម្មការ។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យសុំចុះឈ្មោះចូលបម្រើកងយោធពលខេមរភូមិន្ទនៅតាមទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧។ លើសពីនេះ បេក្ខជនត្រូវមកសាកសួរព័ត៌មានលម្អិត ដើម្បីបំពេញបែបបទផ្សេងៗ នៅទីតាំងចែក និងទទួលពាក្យខាងលើ។
គួរបញ្ជាក់ថា រាល់ការស្ម័គ្រចិត្តចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីការដាក់ពាក្យ រហូតដល់បានសម្រេចបញ្ចូលក្នុងក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមផ្សេងៗ មិនតម្រូវឲ្យបង់ប្រាក់ឡើយ។ ដោយឡែក ប្រសិនបើមានករណីមានបុគ្គលណាកំណត់ឲ្យបង់ប្រាក់ ឬទារប្រាក់ ត្រូវដាក់ទាក់ទងផ្ដល់ព័ត៌មានតាមទូរសព្ទលេខ ០៨៥ ៣៣៣ ៩៤៤/ ០៨៥ ២២២ ៧៤៤/ ០៩៧ ២៦៦៦ ២៤០។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕
ប្រភព៖ Thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment