កញ្ញា នាង
សុវ៉ាតនា ហៅ DJ NaNa គឺជាពិធីការិនី
និងជាអ្នកដោះស្រាយវិបត្តិស្នេហា គ្រួសារ និងការងារដល់យុវជន។
នៅឆ្នាំ២០០៩ សំឡេងរបស់ DJ NaNa
ចាប់ផ្តើមមានឥទ្ធិពលក្នុងចំណោមយុវវ័យ តាមរយៈកម្មវិធីដោះស្រាយវិបត្តិ
នៅក្នុងវិទ្យុរបស់ខ្លួន។ កញ្ញា សុវ៉ាតនា ទទូចឲ្យមនុស្សស្រី
ស្វែងរកឲ្យឃើញនូវសក្តានុពលរបស់ខ្លួន ដែលមានទាំងចំណេះដឹង ជំនាញ
និងសមត្ថភាពជាច្រើនទៀតដែលបានមកតាមរយៈការរៀនសូត្រជាដើម។ ជាពិសេស DJ
NaNa លើកទឹកចិត្តឲ្យមនុស្សស្រី ហ៊ានសាកល្បងធ្វើអ្វីៗដែលថ្មី។
បរាជ័យជាពិសោធន៍ ហើយជោគជ័យ ជាឱកាសយ៉ាងទូលាយដល់ជីវិត។
កញ្ញា នាង សុវ៉ាតនា ឬ DJ NaNa គឺជាស្ត្រីខ្មែរវ័យក្មេងម្នាក់ ដែលគេទទួលស្គាល់ថា មានសមត្ថភាពដោះស្រាយវិបត្តិស្នេហា ការងារ និងគ្រួសារ។ តាមរយៈការដោះស្រាយវិបត្តិទាំងនេះ បានធ្វើឲ្យសំឡេងរបស់ អ្នកស្រុកព្រៃឈរ ខេត្តកំពង់ចាមរូបនេះ មានឥទ្ធិពលក្នុងចំណោមយុវវ័យ និងនៅក្នុងសង្គម។
កញ្ញា នាង សុវ៉ាតនា បានចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញក្នុងឆ្នាំ២០០៤ ។ នាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ DJ NaNa ក៏ធ្លាប់ជាបុគ្គលិកអង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងយុវជន និងស្ត្រី ប្រមាណជា១០ឆ្នាំដែរ។ នាង ចាប់ផ្តើមការងារជាពិធីការិនីក្នុងវិទ្យុ និងមានឈ្មោះ បោះសំឡេងនៅឆ្នាំ២០០៩ ។ ដើមឡើយ ស្ត្រីវ័យ៣០ឆ្នាំរូបនេះ នឹកភ្នកថា ខ្លួនគ្រាន់តែជាពិធីការិនីវិទ្យុធម្មតាដែលអង្គុយឆ្លើយឆ្លង ជជែកកម្សាន្តជាមួយប្រិយមិត្តតាមទូរសព្ទប៉ុណ្ណោះ។ ការងារជាអ្នកដោះស្រាយវិបត្តិបញ្ហាស្នេហា ការងារ និងគ្រួសារគេ ក៏នាងមិននឹងស្មានថា ខ្លួនអាចធ្វើការនេះបានផង។
DJ NaNa អះអាងថា៖«មុនដំបូងខ្ញុំសាកល្បងដោះស្រាយ តែខ្ញុំមិនដឹងថាដោះស្រាយកើតមិនកើតទេ។ ខ្ញុំឆ្លើយតាមលទ្ធភាព ហើយគេក៏ពេញចិត្ត។ ជាពិសេស នៅពេលគេសួរសំណួរ គឺចំអ្វីដែលខ្ញុំចេះដែរ។ ម្យ៉ាងទៀត ការដោះស្រាយនេះក៏ទាក់ទងពីមូលដ្ឋានគ្រឹះនៃការសិក្សារបស់ខ្ញុំផងដែរ។ ខ្ញុំត្រូវរកឧទាហរណ៍ថ្មីៗ ពីបុគ្គលណាដែលជោគជ័យមកពន្យល់ប៉ុណ្ណោះ»។
និយាយទាំងទឹកមុខរីករាយ Dj NaNa ក៏ជំរុញ និងលើកទឹកចិត្តដល់មនុស្សស្រីនាពេលបច្ចុប្បន្ន ឲ្យស្វែងយល់ពីសក្តានុពលដែលខ្លួនមាន និងហ៊ានសាកល្បងធ្វើអ្វីដែលថ្មីដូចខ្លួនដែរ។ DJ NaNa លើកឡើងថា៖ «មនុស្សស្រីគួរមើលឃើញពីសក្តានុពលរបស់ខ្លួន ដូចជាចំណេះដឹង ជំនាញ និងសមត្ថភាពជាច្រើន ដែលមានស្រាប់តាមរយៈការរៀនសូត្រ។ ជាពិសេស ហ៊ានសាកល្បងធ្វើអ្វីៗដែលថ្មី បើវាបរាជ័យ មានតែកាត់ចិត្ត ប៉ុន្តែបើជោគជ័យ វាផ្ដល់ឱកាសដល់ជីវិតយើងទូលាយពិតមែន»។
Dj NaNa និទានរឿងផ្ទាល់ខ្លួន ជាឧទាហរណ៍លើកទឹកចិត្តបន្ថែមដល់មនុស្សស្រីដែរ។ បើតាមការនិទានរបស់ Dj រូបនេះ នាងបានសាកល្បងការងារវិទ្យុដែលធ្វើឲ្យនាងល្បីល្បាញ ទាំងដែលមិនដឹងថាខ្លួនចេះនិយាយវិទ្យុ និងអាចដោះស្រាយវិបត្តិទេ។ ប៉ុន្តែសម្រាប់ DJ NaNa ការសាកល្បងនេះ គឺជាផ្តល់ឱកាសដល់ខ្លួនឯងធ្វើតេស្តសមត្ថភាព។ DJ NaNa មិនដែលបដិសេធឱកាស ដែលអនុញ្ញាតឲ្យនាង អាចបញ្ចេញសមត្ថភាពខ្លួននោះទេ។ នេះជាការបន្ថែមរបស់ អ្នកជំនាញដោះស្រាយវិបត្តិរូបនេះ។
អង្គុយផ្ដល់បទសម្ភាសន៍នៅក្នុងហាងកាហ្វេ ជិតវិមានឯករាជ្យ DJ NaNa មានការងារមាញឹកជាច្រើនដែលត្រូវធ្វើ។ ដៃកាន់ទូរសព្ទនិយាយឆ្លងឆ្លើយជាមួយអតិថិជន DJ NaNa មិនសូវមានពេលទំនេរនោះទេ ទាំងការងារជាពិធីការិនី និងការផលិតកម្មវិធីដោះស្រាយវិបត្តិនៅលើបណ្ដាញសង្គម។ ស្ត្រីវ័យក្មេងរូបនេះ បានពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែពិធីការិនីវិទ្យុនោះទេ DJ NaNa ជាពិធិការិនីនៅទូរទស្សន៍ MY TV ទូរទស្សន៍ PNN ជាពិធីការិនីក្នុងកម្មវិធីមួយចំនួន និងការងារនៅផលិតកម្ម Khmer Mekong ។ DJ NaNa ក៏ជាអ្នកផលិតកម្មវិធីទូរទស្សន៍ហ្វេសប៊ុកដោយខ្លួនឯងផង ឈ្មោះថា Dj NaNa TV ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។
DJ NaNa បញ្ជាក់ថា ជោគជ័យទាំងនេះ កើតឡើងតាមការសាកល្បង ការផ្ដល់ឱកាស និងភាពក្លាហានរបស់នាង៕

Comments
Post a Comment