ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូកំពុងបង្រៀននៅវិទ្យាល័យ និងអនុវិទ្យាល័យ ចូលរួមកម្មវិធី Teaching Excellence and Achievement Program នៅសហរដ្ឋអាមេរិក រយៈពេល៣ខែ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាឱកាសពិសេស
សម្រាប់គ្រូកំពុងបង្រៀននៅវិទ្យាល័យ
និងអនុវិទ្យាល័យ(ថ្នាក់ទី៧-១២)ទាំងពីរភេទ
ដោយក្រសួងបានប្រកាសជ្រើសរើស ដើម្បីចូលរួមកម្មវិធីនៅសហរដ្ឋអាមេរិក។
ក្រោមកិច្ចសហការរវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រសួងអប់រំ
យុវជន និងកីឡា នឹងផ្ដល់អាហារូបករណ៍ចូលរួមកម្មវិធី Teaching Excellence
and Achievement Program នៅសហរដ្ឋអាមេរិក ចាប់ពីខែមករា ដល់ខែមីនា
ឆ្នាំ២០១៨ ឬចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។
លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រដែលមានតម្លៃសមមូល និងជាគ្រូកំពុងបង្រៀនថ្នាក់ទី៧-១២។ បន្ថែមលើនេះ ត្រូវមានបទពិសោធបង្រៀនមុខវិជ្ជាណាមួយក្នុងចំណោមមុខវិជ្ជាភាសាអង់គ្លេស សិក្សាសង្គម គណិតវិទ្យា វិទ្យាសាស្ត្រ និងគ្រូអប់រំពិសេសបង្រៀនមុខវិជ្ជាទាំងនោះ ចាប់ពី៥ឆ្នាំឡើងទៅ។
បេក្ខជនទាំងពីរភេទ ត្រូវមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានការប្ដេជ្ញាចិត្តបន្តការបង្រៀនក្រោយពីបញ្ចប់កម្មវិធីបណ្ដុះបណ្ដាល។
ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាផ្ដល់ប្រាក់អាហារូបករណ៍ និងថ្លៃផ្គត់ផ្គង់អាហារ ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមកផងដែរ។
សូមបញ្ជាក់ថា បេក្ខជនទាំងពីរភេទ ដែលមានបំណងចូលរួមកម្មវិធីអាហារូបករណ៍នេះ ត្រូវបំពេញពាក្យសុំចុះឈ្មោះតាមគេហទំព័ររបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលោកស្រី នន សុរីមាស ជំនួយការកិច្ចការវប្បធម៌ស្ថានទូតអាមេរិក តាមរយៈទូរសព្ទលេខ ០២៣ ៧២៨ ០៤៨ ឬតាមអ៊ីម៉ែល NornS@state.gov ៕

ដោយ៖ ញឹក ស្រីល័ក្ខ (ThmeyThmey.Com)
Comments
Post a Comment