​សិក្ខាសាលា​ស្ដី​អំពី​ជំនាញ​សិក្សា​ដើម្បី​អភិវឌ្ឍ ក្លាយ​ជា​អ្នក​កែ​អត្ថបទព័ត៌មាន​តាម​វេបសាយ






កាល​ពី​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ និស្សិតផ្នែក​ព័ត៌មាន​ និង​គមនាគមន៍ នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​ចូល​រួម​សិក្ខាសាលា​ស្ដី​អំពី​ជំនាញ​សិក្សា​ដើម្បី​អភិវឌ្ឍ ក្លាយ​ជា​អ្នក​កែ​អត្ថបទព័ត៌មាន​តាម​វេបសាយ។  លោក លាង ផាន់​ណារ៉ា ជា​អ្នក​កែ​អត្ថបទ​ព័ត៌មានរបស់​​ស្ថាប័​នព៏ត៌មាន​ភ្នំពេញ​ប៉ុស្តិ នៅ​អគារ​ Icon
ក្នុង​សិក្ខា​សាលា​នេះនិស្សិត​​ទាំង​អស់ ​ដែល​បាន​ចូល​រួម​​សិក្ខា​សាលា​ បាន​យល់​ពី​​ការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​​ ទាក់​ទង​នឹង​ការ​ធ្វើ​ព័ត៌មាន​ផ្សេង​​ៗ រួម​ទាំង​ព័ត៌មាន​ស៊ើប​អង្កេត​ផង​ដែរ​។ លោក លាង ផាន់ណារ៉ា បាន​​ចែក​រំលែក​បទពិសោធន៍​​ក្នុង​ការ​សិក្សា និង​ការ​ងារ ដែល​ឈាន​មក​ក្លាយ​ជា​អ្នក​កែ​អត្ថបទព័ត៌មាន​ផង​ដែរ។ អ្នក​កែ​អត្ថបទ​ព័ត៌មាន​រូប​នេះ បាន​បន្ថែម​ទៀត​ថា ការ​សរសេរព័ត៌មាន​​បែប​ស៊ើប​អង្កេត​ ទាក់​ទង​អំពី​ករណី​ព្រៃ​ឈើ​ជា​ដើម ទាម​ទារ​ឲ្យ​​យើង​ចុះក្នុង​ព្រៃ​​ផ្ទាល់​ជា​មួយ​អ្នក​កាប់​ឈើ។ ​

លោក​ លាង ផាន់ណារ៉ា បាន​បញ្ជាក់​បន្ថែម​ ពី​​ការ​ក្លាយ​ជា​អ្នក​កែ​អត្ថបទ​គឺ​ទាម​ទារ​ឲ្យ​យើង​យល់​ពី​ប្រធាន​បទ និង​ចេះ​សរសេរ​អត្ថបទ ស្ទើរ​គ្រប់​រឿង ត្រូវ​ចេះ​ស្វែង​យល់ និង​អាច​ច្រើន។ លោក លាង ផាន់ណារ៉ា ក៏​ជា​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​ភ្នំ​ពេញ​ប៉ុស្តិ​ផង​ដែរ ដើម្បី​ឲ្យ​មាន​អ្នក​ចូល​អាន​អត្ថបទ​ច្រើន​។​ ទន្ទឹម​គ្នា​នេះ លោក​គ្រោង​មាន​គម្រោង​បង្កើត​ព័ត៌មាន​ទាក់​ទង​វិស័យ​ទេសចរណ៍​ នៅ​ក្នុង​តំបន់​ប្លែក​ៗ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ជា​មួយ​គ្នា​នេះ​ដែរ និស្សិត​ដែល​បាន​ចូល​រួម​ភាគ​ច្រើន ហាក់​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បក​ស្រាយ​ និង​ពន្យល់​របស់​វា​គ្មិន​វ័យ​ក្មេង​រូបនេះ ដែល​បាន​ចែក​រំលែក​និង​ពន្យល់​ពី​ការ​ធ្វើ​ព័ត៌មាន​ ប្រកប​ដោយ​ក្រម​សីលធម៌​ និង​វិជ្ជា​ជីវ ហើយ​អព្យាក្រឹត្យ ដោយ​មាន​ភាព​ជឿជាក់​៕​


Comments