ទស្សន​កិច្ច​សិក្សា​នៅ​ស្ថានីយ៍ផ្សាយ​​​កណ្ដាលរបស់​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នឹង​វិទ្យុ​១០៦





នៅ​ព្រឹក​ថ្ងៃទី​ ០៤ ខែ​មិថុនា​ ឆ្នាំ​២០១៦ បន្ទាប់​ពី​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ទៅ​ទស្សននៅ​ក្នុង​​ស្ថានីយ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រួចក៏ បាន​បន្ត​ដំណើរ​ទៅ​ទស្សនា​ស្ថានីយ៍ផ្សាយ​កណ្ដាល​ដែល​ទី​តាំង​នៅ​ជិត​វត្ត​វាល​ស្បូវ ក្នុង​ទឹក​ដី​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។​

ម៉ោងប្រមាណជា:០០នាទីព្រឹក បានចេញដំណើរពីសាកលវិទ្យាល័យកម្ពុជាទៅកាន់ស្ថានីយ៍ផ្សាយកណ្ដាលរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលធ្វើដំណើរដោយរថយន្តរបស់សាកលវិទ្យាល័យកម្ពុជា ដឹកនាំដោយ លោកសាស្រ្តាចារ្យអន សុភក្រ័ ព្រឹទ្ធបុរសមហាវិទ្យាល័យ​​ព័ត៌មាននិងគមនាគមន៍

ក្រោយពីបានធ្វើដំណើរអស់រយៈពេល៤០នាទីរួចមក និស្សិតដែលទស្សនកិច្ចបានទៅដល់​​ទីតាំង​​ដោយសុវត្ថិភាព។លោកសាស្រ្តាចារ្យអន សុភក្រ័ បានពន្យល់ពីការផ្សាយពី​​ស្ថានីយ៍កណ្ដាលតាមរយៈខ្សែកាបអុបទិច​​​​ជាមួយនឹងបង្គោលអង់តែន​​ដែលកម្ពស់សរុប១២៥ម៉ែត្រ។​ខ្សែ​សម្រាប់​ផ្សាយ​វិទ្យុមាន​សភាព​តូច​ដែល​រុំ​ព័ទ្ធ​ដោយ​បំពុង​ពី​ក្រៅ ចំណែក​ឯ​ខ្សែ​សម្រាប់​ផ្សាយ​ទូរទស្សន៍​មាន​សភាព​ធំ។​សម្រាប់​បន្ទប់​ដែល​មាន​ឧបករណ៍​ផ្សាយ​ចេញ ត្រូវ​ការ​ភាព​ត្រជាក់​ខ្លាំង ដោយ​ប្រើ​ម៉ាស៊ីន​ត្រជាក់ និង​ទឹក​ផង​ដែរ។


ការ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​នោះ​ ធ្វើ​ឲ្យ​និស្សិត​យល់​កាន់​តែ​ពី​ការ​ត្រួត​ពិនិត្យ​ការ​ផ្សាយ​របស់​ស្ថានីយ៍​ និង​ពី​ការ​ជួស​ជុស​ប្រព័ន្ធ​ផ្សេង​ៗនៅ​ពេល​ដែល​មាន​បញ្ហា​ ហើយ​នឹង​មាន​បុគ្គលិក​ឡើង​ទៅ​ជួស​ជុស​នៅ​ទី​នោះ ដែល​ចំណាយ​ពេល​យូរ​ផង​ដែរ៕​

Comments