ភ្នំពេញ៖ កាលពីរសៀលថ្ងៃ សុក្រ ទី ០៣ ខែ មិថុនា ឆ្នាំ២០១៦ និស្សិតនៃសាកលវិទ្យាល័យកម្ពុជា ផ្នែកព័ត៌មាន និងគមនាគមន៍ បានធ្វើដំណើរទស្សនកិច្ចនៅសាកលវីទ្យាល័យកម្ពុជា ប្រមាណ ជា២០ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកសាស្រ្តាចារ្យ អន សុភក្រ្ត័ ព្រឹទ្ធបុរស ផ្នែកព័ត៌មាន និងគមនាគមន៍។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្ដើមនូវម៉ោងពី ២:០០ រហូតដល់ម៉ោង ៤:៣០ រសៀល នៅក្នុងស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍។ សម្រាប់ការចាប់ផ្ដើមក្នុងទស្សនកិច្ច គឺចូលទស្សនាបន្ទប់កាត់តសម្លេងវិទ្យុ ដែលបានធ្វើបទបង្ហាញ ដោយលោកសាស្រ្តាចារ្យ អន សុភក្រ្ត័ ព្រឹទ្ធបុរស ផ្នែកព័ត៌មាន និងគមនាគមន៍ ទាក់ទងនឹងរបៀបផលិតកម្មវិធីវិទ្យុ និងការកាត់ត។ជាមួយគ្នាដែរ អ្នកស្រី ស៊ិន ណារី ដែល ជាសហការី ផលិតកម្មវិធីវិទ្យុ បានបង្ហាញ និងពន្យល់ប្រាប់ទាក់ទងនឹងកម្មវិធីវិទ្យុផងដែរ។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្ដើមនូវម៉ោងពី ២:០០ រហូតដល់ម៉ោង ៤:៣០ រសៀល នៅក្នុងស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍។ សម្រាប់ការចាប់ផ្ដើមក្នុងទស្សនកិច្ច គឺចូលទស្សនាបន្ទប់កាត់តសម្លេងវិទ្យុ ដែលបានធ្វើបទបង្ហាញ ដោយលោកសាស្រ្តាចារ្យ អន សុភក្រ្ត័ ព្រឹទ្ធបុរស ផ្នែកព័ត៌មាន និងគមនាគមន៍ ទាក់ទងនឹងរបៀបផលិតកម្មវិធីវិទ្យុ និងការកាត់ត។ជាមួយគ្នាដែរ អ្នកស្រី ស៊ិន ណារី ដែល ជាសហការី ផលិតកម្មវិធីវិទ្យុ បានបង្ហាញ និងពន្យល់ប្រាប់ទាក់ទងនឹងកម្មវិធីវិទ្យុផងដែរ។
បន្ទាប់មកក៏បន្តដំណើរទៅកាន់ស្ទូឌីយោសម្រាប់ថតការសម្ភាសន៍ជាភ្ញៀវកិត្តិយស។ នៅក្នុងបន្ទប់ស្ទូឌីយោ- ថត លោកសាស្រ្តចារ្យ និងអ្នកបច្ចេកទេស បានពន្យល់ពីរបៀបមើលកាមេរ៉ា ហើយបានផ្ដល់ ឪកាសដល់ និស្សិតដែលទស្សនកិច្ចសិក្សាបានសាកល្បងអនុវត្តនូវការសម្ភាសន៍ផងដែរ។ ម៉្យាងវិញទៀត និស្សិតទាំង អស់ និងលោកសាស្រ្តចារ្យ បានបន្តដំណើរទៅកាន់បន្ទប់ផ្នែកកាត់តកម្មវិធី ដែលនៅទីនោះ ប្រធានផ្នែក កាត់ត លោកបានពន្យល់ប្រាប់ពីកម្មវិធីដែលត្រូវ គឺត្រូវធ្វើការកាត់ សិនមុខនិង បញ្ជូនទៅ ផ្នែកចាក់ផ្សាយ។
យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបង្ហាញពីចរន្តនៃការផលិតកម្ម ការកាត់ក ការផ្សាយ របស់ស្ថានីយ៍។ក្រោយពីបានស្វែងយល់នៅក្នុងផ្នែកកាត់ករួច បានបន្តបេសកម្មទៅ បន្ទប់ផ្សាយព័ត៌មានបន្តទៀត នៅទីនោះនិស្សិតជាច្រើន បានហាត់សមការផ្សាយរៀងៗខ្លួន។ និស្សិតនៅ តែបន្តដំណើរទៅទស្សនានៅបន្ទប់ផ្នែកការផ្សាយ បានបង្ហាញពីការផ្សាយនៅកម្មវិធី និងបច្ចេកទេសផ្សាយ។
ទោះបីក្នុងដំណើរទស្សនកិច្ចហាក់បីដូចជាមានសភាពហត់ក៏ដោយ និស្សិតនៅតែស្នាមញញឹម នៅស្ដាប់ការ ធ្វើបទបង្ហាញរបស់លោកសាស្រ្តាចារ្យ នៅក្នុងបរិវេណឆាកប្រគុំតន្រ្តីរបស់ស្ថានីយ៍ផ្ទាល់។ លោកសាស្រ្តា- ចារ្យបានពន្យល់ពីការរៀបចំឆាក និងរបៀបផ្សាយផ្ទាល់ផងដែរ។ ជាងនេះទៅទៀត ក៏បានបន្តសកម្មភាព ទៅកាន់បន្ទប់របស់សហការីផលិតព័ត៌មាន ដែលបានបង្ហាញសកម្មភាពរបស់ក្រុមការងារ ដែលនៅក្នុង បន្ទប់នោះ កំពុងផលិតព័ត៌មាន។ លោកមណ្ឌល កែវ ប្រធានផ្នែកព័ត៍មាន បានបញ្ជាក់ផងដែរថា៖ នៅក្នុងស្ថានីយមានការផ្សាយព័ត៌មាន ក្នុងមួយថ្ងៃ៤ដង ដែលមានអ្នកអានព័ត៌មានជាច្រើននាក់សម្រាប់ ផ្សាយ។
ជាមួយគ្នានេះផងដែរ និស្សិតផ្នែកព័ត៌មាន និងគមនាគមន៍ កញ្ញា ញឹក ស្រីល័ក្ខបានប្រាប់ឲ្យដឹងថា ៖«ខ្ញុំមាន អារម្មណ៍សប្បាយរីករាយយ់ាងខ្លាំង ដែលថ្នាក់ដឹកនាំផ្នែកនេះ បាននាំពួកយើងមកទស្សនា ពីចរន្តនៃការ ផលិតកម្មវិធី និងការផ្សាយផ្សេង។ខ្ញុំចង់មានដំណើរទស្សនកិច្ចបែបនេះ បន្ថែមទៀត ដើម្បីឲ្យពួកយើងបាន យល់ដឹងកាន់តែច្បាស់នឹងមានទំនុកចិត្ត ទៅលើផ្នែកដែលខ្ញុំកំពុងសិក្សា។ នៅពេលដែលខ្ញុំបានអនុវត្តខ្លះ នៅក្នុងស្ទូឌីយោហាក់មានភាពជឿជាក់ ព្រោះបើរៀនតែទ្រឹស្ដី គ្មានការអនុវត្តក៏មិនស៊ីសង្វាក់គ្នាទេ»៕
Comments
Post a Comment