ភ្នំពេញ៖ ក្នុងរយៈពេលប្រមាណខែដើមឆ្នាំ២០១៦នេះ មនុស្សម្នា
ក្មេងចាស់ប្រុសស្រី ហាក់មានការចាប់អារម្មណ៍ទៅផ្កាមួយកម្រិតផងដែរ ដែលបានទៅទស្សនានៅក្នុងសួនផ្កាដែលប្រជាពលរដ្ឋដាំសម្រាប់លក់
ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី និងកម្មពិធីផ្សេង។
កន្លែងដាំផ្កាដែលមនុស្សទៅទស្សនា ដើម្បីរំសាយអារម្មណ៍
និងថតរូបកម្សាន្ត ដែលមានទីតាំងនៅ ភូមិអំបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ទច្បារអំពៅ
រាជធានីភ្នំពេញ។ ជាកន្លែងដាំផ្កាសម្រាប់លក់ ប៉ុន្តែវាក្លាយទៅជាកន្លែងរំសាយអារម្មណ៍
របស់មនុស្សមួយចំនួនទៅវិញ ហើយក៏ជាកន្លែងរកចំណូលដ៏ច្រើនរបស់ម្ចាស់សួនផ្កានីមួយៗ។
ទាក់ទងនឹងការចូលទស្សនាផ្កាផងដែរ ម្ចាស់សួនផ្កាបានឲ្យដឹងថា
ក្នុង១ថ្ងៃរកចំណូលបាន១លានរៀល ក្នុងមួយថ្ងៃ។ម្ចាស់សួនផ្កាបានបន្តទៀតថា ក្នុង១ថ្ងៃៗ
មានមនុស្សមកទស្សនារាប់ពាន់នាក់ ដែលខុសប្លែកពីរាល់ដង
ព្រោះការដាំផ្កាប្រកបអាជីវកម្មមានរយៈពេល១០ឆ្នាំហើយ ពុំមាននរណាមានទស្សនាកក្រើកបែបនេះនោះទេ។ម្ចាស់សួនផ្កាបាននិយាយទៀតថា កាលពីមុនមានតែសិស្សសាលាមកថតរូបទេ ប៉ុន្តែនៅពេលមានលេងសួនផ្កាធ្វីឲ្យខូតខាតផ្ការបស់គាត់ ធ្វើឲ្យចាប់ផ្ដើមយកលុយសម្រាប់ការចូលទស្សនា។

សូមបញ្ជាក់ផងដេរថា
ក្នុងមនុស្សម្នាក់ចូលទស្សនាត្រូវចំណាយប្រាក់១០០០៛ ក្នុង១នាក់ សម្រាប់ការចូលទស្សនា
ថតរូបលេងកម្សាន្ត ហើយសូនផ្កាពិតជាមានភាពទាក់ទាញភ្នែកអ្នកទស្សនា។ម្ចាស់សួនផ្កាបានប្រាប់ទៀតថា
គាត់មិនដឹងថា ហេតុអ្វីបានជាមនុស្សម្នាមកទស្សនាច្រើនបែបនេះនោះទេ៕
Comments
Post a Comment