![]() |
Add caption |
ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីនាខាងមុខ
យុវជនមួយក្រុមបាន បង្កើតព្រឹត្តិការណ៍មួយដែលហៅថា «ពិធីបុណ្យភូមិ»
នៅវត្តជ្រោយអំពិល ចន្លោះពីច្បារអំពៅ ជាយរាជធានីភ្នំពេញ និងកៀនស្វាយ
ខេត្តកណ្តាល។ ក្រោមការរៀបចំ ដោយក្រុមភ្លើងគប់ ស្ថានីយវិទ្យុអេប៊ីស៊ី
ព្រឹត្តិការណ៍ «បុណ្យភូមិ» នេះ
នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា។
ជោគជ័យពីរលើកកន្លងមកនៅវត្តព្រែកថ្លឹង
ក្រុមយុវជនកម្ពុជា បានសម្រេចចិត្ត បង្កើតព្រឹត្តិការណ៍ «បុណ្យភូមិ» ជាលើកទី៣ ដូចប្តូរបរិយាកាសទៅកាន់វត្តជ្រោយអំពិលវិញម្តង។
កម្មពិធីបុណ្យភូមិមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ មេសានេះ ចាប់ផ្ដើមពីម៉ោង៧ព្រឹក
ដល់ម៉ោង ១០ យប់ ដែលធ្វើនៅបរិវេណវត្តជ្រោយអំពិល។
បុណ្យភូមិនៅវត្តជ្រោយអំពិល
នឹងរំលេចឲ្យឃើញនូវកកម្មពិធីសំពះគ្រូ រាប់បាត្រ ស្រង់ព្រះរស់ ការសម្ដែងល្ខោនខោល
និងស្រមោលស្បែកធំ ល្ខោននិយាយ និងមានរបាំជាច្រើនផ្សេងទៀត ការសម្ដែងចាប៉ីដងវែង ពិនខ្មែរ
និងមានល្បែងប្រជាប្រិយជាច្រើនតាំងពីពេលព្រឹករហូតយប់ ហើយកម្មពិធីនេះក៏មានការលក់វត្ថុអនុស្សាវរីយ
និងម្ហូបអាហារផ្សេងៗផងដែរ។
កញ្ញា រិទ្ធី លំអរពេជ្រ
ជាអ្នកគ្រប់គ្រងកម្មពិធី«បុណ្យភូមិ» បានបញ្ជាក់ថា៖ «បុណ្យភូមិលើកទី៣
មានភាពខុសប្លែកច្រើនពីបុណ្យភូមិឆ្នាំមុន ភាពខុសប្លែកឆ្នាំនេះគឺ យើងយក
រូបស្វាស្រុកស្វាស្រែមកតំណាង ការលើកយករបាំខ្មែរប្លែកៗ ក្នុងគោលបំណងឲ្យ
ប្រជាជនកម្ពុជាបានយល់ដឹង ទស្សនាកេរ្តិ៍ដំណលដូនតាបន្សល់ទុក និងការលើកយកសម្លេងអង្គរដែលជាភ្លេងកម្រ
ត្រូវបង្ហាញនៅថ្ងៃចុងក្រោយ»។
កញ្ញា លំអរពេជ្រ បានពន្យល់ពីគោលបំណងសំខាន់នៃបុណ្យនេះបន្ថែមថា គឺដើម្បីបង្កើនការយល់ដឹងពីសិល្បៈ
វប្បធម៍ខ្មែរ ល្បែងប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិ បង្កើតនូវស្នាមញញឹមរបស់សិល្បករ
រាល់ពេលពួកគាត់បញ្ជប់ការសម្ដែង និងដើម្បីដុតកម្ដៅទឹកចិត្តសិល្បករខ្មែរ
ក៏ដូចជាអ្នកគាំទ្រឲ្យបន្តគាំទ្រ ជាមួយនឹងការស្រលាញ់សិល្បៈបុរាណ។
កញ្ញា លំអរពេជ្រ
បានបន្ថែមទៀតថា៖ «ការបង្កើតបុណ្យភូមិនេះ
ក៏ចង់បង្ហាញពីស្មារតីសាមគ្គីភាពរបស់យុវជនខ្មែរ នៅពេលដែលគាត់ស្រលាញ់អ្វីមួយ
គាត់ធ្វើរឿងនោះជុំគ្នា នោះអ្វីៗនឹងបានសម្រេច ហើយខ្ញុំសង្ឃឹមថាទម្រង់បុណ្យភូមិ
និងក្លាយទៅជាគំរូល្អមួយ ទៅកាន់យុវជនខ្មែរដទៃទៀតដែលចង់បង្កើតអ្វីឲ្យកើតឡើង»។
សូមបញ្ជាក់ផងដែរថា យុវជននៅភ្នំពេញភាគច្រើនប្រហែលជាធ្លាប់លឺ
និងធ្លាប់បានចូលរួមកម្មពិធីបុណ្យភូមិនេះ ហើយពិធីបុណ្យភូមិនេះមានអ្នកចូលរួមប្រមាណជាង
មួយម៉ឺននាក់ ក្នុងមួយថ្ងៃ ព្រោះកម្មពិធីបុណ្យភូមិមានកម្មពិធីសប្បាយៗជាច្រើន
ក្នុងរយៈពេលបីថ្វៃនេះ
ដែលអាចធ្វើឲ្យអ្នកចូលរួមបានស្គាល់គ្នាបន្ថែមដោយការលេងល្បែងកម្សាន្តផ្សេងៗ៕
Comments
Post a Comment